ព័ត៌មានអន្ដរជាតិ
ម៉ាឌូរ៉ូ បដិសេធរាល់ការចោទ ខណៈត្រាំទាមទារ «សិទ្ធិទាំងស្រុង»លើប្រេងវ៉េណេស៊ុយអេឡា
អតីតមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានបដិសេដការចោទប្រកាន់ពីបទភេរវកម្មគ្រឿងញៀន និងបទល្មើសអាវុធ នៅក្នុងតុលាការសហព័ន្ធ Manhattan កាលពីថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦ បន្ទាប់ពីលោកត្រូវបានកងកម្លាំងអាមេរិកចាប់ខ្លួនក្នុងប្រតិបត្តិការឆ្មក់ចូលកាលពីចុងសប្តាហ៍មុន។

យោងតាម BBC លោកម៉ាឌូរ៉ូ វ័យ៦៣ឆ្នាំ ដែលបានបង្ហាញខ្លួនក្នុងឯកសណ្ឋានអ្នកទោសពណ៌ខៀវ បានបញ្ជាក់តាមរយៈអ្នកបកប្រែថា «ខ្ញុំគ្មានទោសទេ… ខ្ញុំនៅតែជាប្រធានាធិបតីនៃប្រទេសរបស់ខ្ញុំ»។ ចំណែកភរិយារបស់លោក គឺលោកស្រី Cilia Flores ដែលមានរបួសត្រង់សៀតផ្កាក៏បានបដិសេធបទចោទប្រកាន់ផងដែរ។ អ្នកទាំងពីរនៅតែបន្តស្ថិតក្រោមការឃុំខ្លួនរបស់សហព័ន្ធ ខណៈកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទដឹកនាំការសមគំនិតជួញដូរកូកាអ៊ីនអស់រយៈពេលជាង២ទសវត្សរ៍។
ដំណើរការផ្លូវច្បាប់នៅទីក្រុងញូវយ៉កនេះ បានកើតឡើងទន្ទឹមនឹងការផ្លាស់ប្តូរជំហរនៅទីក្រុងការ៉ាកាស ដែលប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodríguez អតីតអនុប្រធានាធិបតីរបស់លោកម៉ាឌូរ៉ូ បានស្នើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលលោកត្រាំ។ ទោះបីជាធ្លាប់បានថ្កោលទោសប្រតិបត្តិការរបស់អាមេរិកថាជា «អំពើឃោរឃៅ» ក៏ដោយ ក៏លោកស្រី Rodríguez បានបង្ហាញឆន្ទៈក្នុងការអនុវត្ត «របៀបវារៈនៃកិច្ចសហប្រតិបត្តិការ» ដែលផ្តោតលើការអភិវឌ្ឍរួមគ្នា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារ «សិទ្ធិចូលប្រើប្រាស់ទាំងស្រុង» លើទុនបម្រុងប្រេងដ៏មហាសាលរបស់វ៉េណេស៊ុយអេឡា ដែលធំជាងគេបំផុតនៅលើពិភពលោក ដោយលោកបានលើកឡើងថា ក្រុមហ៊ុនថាមពលធំៗរបស់អាមេរិកនឹងត្រូវទទួលបន្ទុកស្ដារហេដ្ឋារចនាសម្ព័ន្ធដែលកំពុងទ្រុឌទ្រោមរបស់ប្រទេសនេះឡើងវិញ។
ប្រតិបត្តិការយោធារបស់អាមេរិក ដែលមន្ត្រីវ៉េណេស៊ុយអេឡាបានឲ្យដឹងថា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៨០នាក់ស្លាប់ រួមទាំងជនស៊ីវិលផងនោះ បានបង្កឲ្យមានវិបត្តិការទូតជាសកល។ នៅក្នុងសម័យប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ អគ្គលេខាធិការ លោក António Guterres បានព្រមានថា សកម្មភាពរបស់អាមេរិកបានបង្កើត «គំរូដ៏គ្រោះថ្នាក់» សម្រាប់ច្បាប់អន្តរជាតិ។ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានការពារការវាយឆ្មក់នេះថា ជាសកម្មភាពអនុវត្តច្បាប់ប្រឆាំងនឹង «ជនជាប់ចោទដែលរត់គេចខ្លួន» ប្រទេសចិន និងរុស្ស៊ីបានថ្កោលទោសរឿងនេះថាជា «ការប្រើប្រាស់កម្លាំងបាយយ៉ាងកំរោល» ប្រឆាំងនឹងរដ្ឋអធិបតេយ្យ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


