ព័ត៌មានជាតិ
ការអភិវឌ្ឍន៍ជនបទ ឆ្នាំ ២០២៥ ខេត្តក្រចេះសម្រេចបានការស្ថាបនាផ្លូវបេតុង និងក្រាលកៅស៊ូបានប្រវែងជិត ៩០ គីឡូម៉ែត្រ
ការងារអភិវឌ្ឍន៍ជនបទក្រោមការជំរុញពីក្រសួងអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះសម្រេចបានការស្ថាបនាផ្លូវបេតុងប្រវែង ២ គីឡូម៉ែត្រ, ផ្លូវក្រាលក្រៅស៊ូពីរជាន់ (DBST) ប្រវែង ៨២,៤០គីឡូម៉ែត្រ រួមទាំងផ្លូវក្រាលល្បាយក្រួសប្រវែង ២.២៥៩,៩៤ គីឡូម៉ែត្រ។ នេះបើយោងតាមការលើកឡើងពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក្នុងឱកាសចូលរួមក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវចំនួន ១៤ ខ្សែកាលពីពេលថ្មីៗកន្លងទៅនេះ។


ចំពោះការងារធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ អត្រាគ្រប់ដណ្តប់ទឹកស្អាតក្នុងខេត្តក្រចេះ គិតត្រឹមឆ្នាំ២០២៥ សម្រេចបាន ៨៦,០៦% អត្រាគ្រប់ដណ្តប់អនាម័យត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដែលក្នុងនោះគ្រួសារ ៩០% មានបង្គន់ផ្ទាល់ខ្លួនប្រើប្រាស់ និង ១០% ប្រើប្រាស់រួមជាមួយសាច់ញាតិ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តនិងមន្ទីរអភិវឌ្ឍន៍ជនបទក៏ទទួលបានគម្រោងកែលម្អលើកកម្ពស់កម្រិតគុណភាពផ្លូវពីក្រាលក្រួសធម្មជាតិមកជាផ្លូវកៅស៊ូពីរជាន់ ចំនួន ១៤ ខ្សែ ប្រវែង ១៣៤,៤០ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកចិត្របុរី ស្រុកស្នួល ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ ក្នុងនោះជំហានទី១ ប្រវែង ៦១,៥ គម សម្រេចបាន ៦២,៥១% និងជំហានទី២ ប្រវែង ៧២,៩គម សម្រេចបាន ៣,១១% បាននឹងកំពុងអនុវត្តបន្តដល់សព្វថ្ងៃ៕
អត្ថបទ៖ ប្រុញ វិធិន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


