Connect with us

ព័ត៌មានអន្ដរជាតិ

សីតុណ្ហភាព​ឡើង​ខ្ពស់បំផុត​ជិត៥០ដឺក្រេនៅ​​អូស្រ្តាលី​​ភាគខាងលិច​

បានផុស

នៅ

រលក​កម្តៅ​​បច្ចុប្បន្ន​របស់​ប្រទេស​អូស្ត្រាលី​ភាគ​ខាង​លិច​កំពុង​​​​កើន​ឡើង​ខ្ពស់​​បំបែក​កំណត់​ត្រា​ ដោយ​ផ្នែក​ខ្លះ​នៃ​រដ្ឋ​​​​​​នោះ​​ សីតុណ្ហភាព​ហក់​ឡើង​​ស្ទើរ​តែ​ឈាន​ដល់​សីតុណ្ហភាព៥០ដឺក្រេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទីក្រុងស៊ីដនី អូស្រ្តាលី។ Reuters

សារព័ត៌មាន NineNews ឱ្យ​ដឹង​ថា ទី​ក្រុង​ដាច់​ស្រយាល​នៃតំបន់​ Paraburdoo បាន​កត់​ត្រា​សី​តុ​ណ្ហ​ភាព​អប្បបរមា ៣៥.៨ដឺក្រេ កាល​ពី​ព្រឹក​ម្សិល​មិញ​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រដ្ឋ។ ​នេះ​បើ​យោង​តាម​ភ្នាក់​ងារ​វាស់​សីតុណ្ហភាព​ ​​Weatherzone ។

មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជា​សី​តុ​ណ្ហ​ភាព​​​អប្បបរមា​​ខ្ពស់​បំផុត​ទី​ប្រាំ​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​អូ​ស្ត្រាលីផង​ដែរ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា សីតុណ្ហ​ភាព​​​​​​ខ្ពស់នេះ​​ត្រូវ​បាន​​បន្ត​ ដោយសារ​កម្តៅ​ខ្លាំង​មួយ​នៅ​ភាគ​ខាង​លិច​ប្រទេស​អូស្ត្រាលី ជា​ពិសេស​បារតកម្តៅ​ឡើង​ដល់ ៤៩ដឺក្រេ នៅ​ព្រលាន​យន្ត​ហោះ​ Onslow ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ជើង​របស់​រដ្ឋ​។

​ខណៈ​​នេះ វា​មិនមែន​ជា​សីតុណ្ហ​ភាព​ក្តៅ​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រដ្ឋ​ ​ឬ​នៅ​ក្នុងប្រទេស​អូស្ត្រាលី​ទេ​ មាន​ន័យ​ថា​អាកាស​យាន​ដ្ឋាន Onslow គឺ​ជា​កន្លែង​ក្តៅ​បំផុត​នៅ​លើ​ផែន​ដី​កាល​ពី​ម្សិល​មិញ​។

ជាក់​ស្តែង​អាកាសយានដ្ឋាន​ Onslow កម្តៅ​រហូត​ដល់​ ១០០ដឺក្រេ ក្តៅជាង​​កន្លែង​ណា​ទាំង​អស់​​នៅ​លើ​ផែន​ដី​កាល​ពី​ម្សិល​មិញ​។

តែយ៉ាងណា ប្រទេស​អូស្ត្រាលី​ក្តៅ​ខ្លាំង ​ដោយ​សារ​តែ​ទីតាំង​របស់​ប្រទេស​នេះ​នៅ​ជិត​ ខ្សែ​អេក្វា​ទ័រ ផ្ទៃ​វាល​ខ្សាច់​ដ៏ធំ​ ដែលកម្តៅអាច​បក់​មក​បាន​យ៉ាង​ងាយ។ ជាពិសេស​ខ្វះ​ជួរ​ភ្នំ​ធំៗដែល​អនុញ្ញាត​ឱ្យ​ខ្យល់​ក្តៅ​បកមក​ដោយ​សេរី និង​ទីតាំង​ប្រទេស​នេះ​នៅ​ក្រោម​ជួរ​ភ្នំ​ត្រូពិច​ ដែល​នាំ​មក​នូវ​សម្ពាធ​ខ្ពស់។ ពេល​ផ្ទៃ​មេឃ​ស្រឡះ និងមាន​​ការបោកបក់​ខ្យល់ក្តៅទាំង​អស់នេះ​​កាន់​តែ​ខ្លាំង​ឡើង ​ចំណែក​​កម្រិត​កាំ​រស្មី UV ខ្ពស់ ពិសេស​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នា​ពេល​ថ្មីៗ​នេះ​៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម