ព័ត៌មានអន្ដរជាតិ
ត្រាំ អញ្ជើញប្រធានាធិបតីកូឡុំប៊ីមកសេតវិមាន ក្រោយគំរាមចាត់វិធានការយោធា
បន្ទាប់ពីគំរាមចាត់វិធានការយោធាវាយប្រហារកូឡុំប៊ី ស្រាប់តែឥឡូវមេដឹកនាំអាមេរិក ដូណាល់ ត្រាំ បែរជាអញ្ជើញប្រធានាធិបតីនៃប្រទេសអាមេរិកឡាទីនមួយនេះ ឲ្យមកកាន់សេតវិមានទៅវិញ។

តាមការផ្សាយរបស់ South China Morning Post នៅថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦ លោកត្រាំ បានអញ្ជើញលោក ហ្គុស្តាវ៉ូ ផេត្រូ ឲ្យមកកាន់សេតវិមាន ក្រោយពេលមេដឹកនាំទាំងពីរ សន្ទនាគ្នាតាមទូរស័ព្ទប្រកបដោយលទ្ធផលផ្លែផ្កា។
លោកត្រាំបានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖ «វាគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយ ដែលបានជជែកជាមួយប្រធានាធិបតីនៃប្រទេសកូឡុំប៊ី លោក ហ្គុស្តាវ៉ូ ផេត្រូ។ គាត់បានទូរស័ព្ទមកពន្យល់អំពីស្ថានភាពគ្រឿងញៀន និងការខ្វែងគំនិតគ្នាផ្សេងៗ ដែលយើងធ្លាប់មានកន្លងមក។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការហៅទូរស័ព្ទនេះនិងសម្ដីរបស់គាត់ ហើយខ្ញុំទន្ទឹងរង់ចាំជួបគាត់ក្នុងពេលឆាប់ៗខាងមុខនេះ»។

រឿងនេះកើតឡើងបន្ទាប់ពី លោកត្រាំបង្ហើបពីលទ្ធភាពវាយប្រហារប្រទេសផ្សេងទៀតបន្ទាប់ពីវ៉េណេស៊ុយអេឡា ដែលក្នុងនោះក៏មានទាំងកូឡុំប៊ីនេះផងដែរ។
ប្រតិកម្មទៅនឹងការគំរាមនេះ លោកផេត្រូប្រកាសរួចហើយថា លោកផ្ទាល់នឹងចាប់កាន់អាវុធប្រយុទ្ធតតាំង ប្រសិនបើអាមេរិក វាយប្រហារប្រទេសរបស់លោកមែន។

បុរសដែលធ្លាប់ជាសមាជិកនៃក្រុមឧទ្ទាមកុម្មុយនីស្ត M-19 រូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦ ថា៖ «ដ្បិតខ្ញុំមិនមែនជាទាហានអាជីព ប៉ុន្តែខ្ញុំស្គាល់ច្បាស់ណាស់អំពីសង្គ្រាម និងការរស់នៅក្នុងព្រៃ។ ខ្ញុំធ្លាប់ស្បថថានឹងមិនប៉ះពាល់អាវុធទៀតទេ ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៨៩ ប៉ុន្តែដើម្បីមាតុភូមិ ខ្ញុំនឹងកាន់អាវុធជាថ្មី ទោះចិត្តមិនចង់ក៏ដោយ»។
មុននេះទៀត លោកផេត្រូវក៏ប្រកាសដែរថា៖ «សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានទម្លាក់គ្រាប់បែកលើរដ្ឋធានីរបស់ប្រទេសអាមេរិកខាងត្បូង ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ លោកជំរុញឲ្យអាមេរិកឡាទីន រួបរួមគ្នានិងក្លាយជាតំបន់មួយដែលមានសមត្ថភាពយល់ដឹង ធ្វើពាណិជ្ជកម្ម ហើយរួមរស់ជាមួយពិភពលោកទាំងមូល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


