ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីកូឡុំប៊ី ប្រកាសចាប់កាន់អាវុធប្រយុទ្ធតតាំង បើអាមេរិក វាយប្រហារ
ស្របពេលពេលស្ថានការណ៍នៅតំបន់អាមេរិកឡាទីនកំពុងក្តៅ និងមានការគំរាមម្តងហើយម្តងទៀតពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីលទ្ធភាពនៃការវាយប្រហារប្រទេសផ្សេង បន្ទាប់ពីវ៉េណេស៊ុយអេឡានោះ ស្រាប់តែមេដឹកនាំកូឡុំប៊ី ហ្គាស្តាវ៉ូ ប៉េត្រូ ប្រកាសថា លោកផ្ទាល់នឹងចាប់កាន់អាវុធប្រយុទ្ធតតាំង ប្រសិនបើអាមេរិក វាយប្រហារប្រទេសរបស់លោកមែន។

តាមការផ្សាយរបស់ RT, បុរសដែលធ្លាប់ជាសមាជិកនៃក្រុមឧទ្ទាមកុម្មុយនីស្ត M-19 រូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦ ថា៖ «ដ្បិតខ្ញុំមិនមែនជាទាហានអាជីព ប៉ុន្តែខ្ញុំស្គាល់ច្បាស់ណាស់អំពីសង្គ្រាម និងការរស់នៅក្នុងព្រៃ។ ខ្ញុំធ្លាប់ស្បថថានឹងមិនប៉ះពាល់អាវុធទៀតទេ ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៨៩ ប៉ុន្តែដើម្បីមាតុភូមិ ខ្ញុំនឹងកាន់អាវុធជាថ្មី ទោះចិត្តមិនចង់ក៏ដោយ»។
សេចក្តីប្រកាសនេះគឺឆ្លើយតបទៅការគំរាមរបស់លោកត្រាំ ដែលបង្ហើបពីលទ្ធភាព វាយប្រហារប្រទេសផ្សេងទៀត ដែលនោះមានដូចជាកូឡុំប៊ីនិង គុយបា ជាដើម បន្ទាប់ពីវ៉េណេស៊ុយអេឡា។

ពាក់ព័ន្ធរឿងនេះ កូឡុំប៊ីបានប្រតិកម្មរួចទៅហើយចំពោះការគំរាមរបស់លោក ត្រាំ ដោយលោកប៉េត្រូអំពាវនាវដល់បណ្តាប្រទេសនៅតំបន់អាមេរិកឡាទីនឲ្យរួបរួមគ្នា បើមិនដូច្នោះទេ នឹងត្រូវគេធ្វើដាក់ដូចជាអ្នកបម្រើ និងទាសកអ៊ីចឹង។
លោកប្រកាសថា៖ «សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានទម្លាក់គ្រាប់បែកលើរដ្ឋធានីរបស់ប្រទេសអាមេរិកខាងត្បូង ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ លោកជំរុញឲ្យអាមេរិកឡាទីន រួបរួមគ្នានិងក្លាយជាតំបន់មួយដែលមានសមត្ថភាពយល់ដឹង ធ្វើពាណិជ្ជកម្ម ហើយរួមរស់ជាមួយពិភពលោកទាំងមូល។
សូមជម្រាបជាថ្មី អាមេរិកបានបើកប្រតិបត្តិការយោធាពិសេស «Operation Absolute Resolve» នៅវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយានៅថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦ ដោយចោទថា ប្រធានាធិបតីរូបនេះ ជាមេគ្រឿងញៀននិងនៅពីក្រោយក្រុមភេរវករដែលគំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


