Connect with us

ព័ត៌មានជាតិ

ព្រះសច្ចានុបាល នឿម វុទ្ធី ធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គី ប្រមូលថវិកាសាងសង់អគារសាលារៀនបន្ទាយឈើ ក្រុងសៀមរាប

បានផុស

នៅ

នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ព្រមទាំងគណៈទ្រទ្រង់សាលា លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មាតាបិតា អាណាព្យាបាលសិស្ស បានរៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកា សម្រាប់សាងសង់ អាគារសិក្សា១ខ្នង ដែលមានបណ្តោយ១២ ម៉ែត្រ គុណ៨ម៉ែត្រ នៃសាលាបឋមសិក្សាបន្ទាយឈើ ស្ថិតនៅសង្កាត់ទឹកវិក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបំពេញត្រូវការរបស់សាលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាថា ជាការពិតណាស់រាជរដ្ឋាភិបាលតែងតែបានផ្តល់ដល់អគារសិក្សាជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានការខ្វះ ហើយបច្ចុប្បន្នអគារសាលារៀនមួយចំនួន ក៏បានរងការខូចខាតផ្នែកខ្លះ ត្រូវបានគណៈគ្រប់គ្រងសាលា ធ្វើការជួសជុលជាបន្តបន្ទាប់ និងសាងសង់អគារបន្ថែមផងដែរ។ ឥឡូវនេះគណៈគ្រប់គ្រងសាលា កំពុងតែដំណើរការសាងសង់អគារថ្មីមួយដែលមានបណ្តោយ១២ម៉ែត្រ គុណ៨ម៉ែត្រ ហើយកំពុងខ្វះខាតថវិកាសម្រាប់ទ្រទ្រង់នៃដំណើរការសាងសង់ ដោយអគារនេះ ត្រូវចំណាយថវិកាសាងសង់ ចំនួន ៦ ០០០ដុល្លារ។

ព្រះសច្ចានុបាល បានអំពាវនាវឱ្យញោមញាតិបរិច្ចាគជាថវិកា ដើម្បីឱ្យការសាងសង់អគារនេះបានរួចរាល់។ ព្រះតេជគុណបានបន្តថា «សង្គមជាតិស្ថិតរក្រោមដំបូលនៃសន្តិភាព ធ្វើឱ្យប្រជាពលរដ្ឋបានទទួលឱកាសធ្វើបុណ្យទាន មានជីវភាពសមរម្យ ដែលភាពរីកចម្រើន និងសមទ្ធផលដែលកំពុងធ្វើពេលនេះ មិនមែនបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះទេ វាជាការចូលរួមយ៉ាងចាំបាច់ទាំងសណ្តានចិត្ត និងការបរិច្ចាគជាថវិកាពីប្រជាពុទ្ធបរិស័ទ ដែលជាកម្លាំងមហាសាមគ្គីមួយ ដែលធ្វើឲ្យយើងសម្រេចបានកិច្ចការធំៗសម្រាប់ជាតិមាតុភូមិ»។

ព្រះអង្គក៏បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ ក៏ដូចជាសាធារណៈជនទាំងអស់ដែលបានបញ្ជូនកូនៗរបស់ខ្លួនមកសិក្សា នៅសាលារៀនបឋមសិក្សាបន្ទាយឈើនេះ សូមចូលរួមថែរក្សា ការពារ សមទ្ធិផលនេះឱ្យបានប្រើប្រាស់បានយូរអង្វែង។ សមទ្ធិផលទាំងនេះ គឺកើតចេញឡើង ពីកម្លាំងញើសឈាមរបស់យើងគ្រប់គ្នា ដែលបានបរិចាកនូវទ្រព្យធន ការរួបចំណែកអភិវឌ្ឍន៍លើវិស័យ អប់រំសិក្សា ពីព្រោះថា ថ្នាក់បឋមនេះហើយ ដែលជាគ្រឹះដ៏រឹងមាំនៃអក្សរសាស្ត្រជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះនៃធនធានមនុស្ស សម្រាប់បន្តវេន ទៅថ្ងៃអនាគតផងដែរ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម