Connect with us

កីឡា

មិន​ទាន់​បាន​សម្រាក​ស្រួលបួល​ផង​ គោរមៈ​ ច័ន្ទរាជ្យ​ ទៅ​ដល់​ប្រទេស​ចិន​ និង​កំពុង​ត្រៀម​ប្រកួត​ AMMA​ ទៀត​ហើយ​

បានផុស

នៅ

កីឡាករ​វ័យ​ក្មេង​ និង​កំពុង​ល្បីឈ្មោះ​ខ្លាំង​ គោរមៈ​ ច័ន្ទរាជ្យ​ សម្រាកមិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ឥលូវ​នេះ​រូប​គេ​ត្រូវ​ប្រកួត​កម្មវិធី​ធំ​ AMMA​ Championship នៅ​ថ្ងៃ​នេះ​ហើយ​ដោយ​ប៉ះ​ជា​មួយ​ម្ចាស់​ផ្ទះ​ចិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោរមៈ​ ច័ន្ទរាជ្យ​ និង​លោក​ ហ៊ុន ច័ន្ទរាជ្យ​

កីឡាករ​ គោរមៈ​ ច័ន្ទរាជ្យ​ បាន​លើក​ឡើង​ថា​ ឥលូវ​នេះ​រូប​គេ​បាន​ថ្លឹង​ទម្ងន់​រួចរាល់​ហើយ​នៅ​មុន​នេះ​ និង​កំពុង​ញុំអាហារ​ប៉ូវ​កម្លាំង​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ម៉ោង​ ១០​ព្រឹកខាងមុខ​នេះ។​ រូប​គេ​​នឹង​ត្រូវ​ប្រកួត​មុន​គេ​ទាំង​អស់​ក្នុង​ចំណោម​កីឡាករ​ កីឡាការិនី​ដែល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ AMMA Championship នេះ។​

ដោយ​សារ​តែ​អាកាសធាតុ​ត្រជាក់​ខ្លាំង​គឺ​បាន​ផ្ដល់​ការ​លំបាក​ខ្លាំង​ដល់​ក្រុម​កម្ពុជា​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ដែល​ទៅ​ដល់​ឯ​ប្រទេស​ចិន​នេះ។​ យ៉ាងណា​កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​ ឬ​ដណ្ដើម​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​សំខាន់​ដណ្ដើម​សិទ្ធ​ចូលរួម​នៅ​កម្មវិធី​បន្ទាប់​ទៀត។​

គោរមៈ​ ច័ន្ទរាជ្យ​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ AMMA Championship លើក​ទី៣​ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៩​ ដល់​ ១១​ ខែ​មករា​ ឆ្នាំ​២០២៦​ នៅ​ឯ​ប្រទេស​ចិន។​ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ និង​ថ្លឹង​ទម្ងន់​រួចរាល់​ហើយ​នោះ​ក្រុម​កម្ពុជា​ទាំង ​៥នាក់​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​នេះ​ហើយ។​ គោរមៈ​ ច័ន្ទរាជ្យ​ ទើប​តែ​បញ្ចប់​ភារកិច្ច​ដណ្ដើម​ខ្សែក្រវាត់​នៅ​ឯ​ប្រទេស​វៀតណាម​ក្នុង​កម្មវិធី​ GMA​ កាល​ពី​ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នេះ​ប៉ុណ្ណោះ៕

អត្ថបទដោយ​៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម