សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម លើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានក្នុងការត្រួតពិនិត្យព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ បានសម្រេចលើកលែងការពិន័យចំពោះក្រុមហ៊ុន ដែលមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗ ដោយតម្រូវឱ្យក្រុមហ៊ុនត្រូវបង់ពិន័យប្រតិវេទន៍រយៈពេល ១ ឆ្នាំចុងក្រោយ នៅក្រសួងពាណិជ្ជកម្មក្នុងអំឡុងពេល ៦០ ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសអាជីវកម្មនៅកម្ពុជា។

ក្រសួងពាណិជ្ជកម្ម តម្រូវឱ្យក្រុមហ៊ុនចូលរួមក្នុងការត្រួតពិនិត្យសាវតាររូបវន្តបុគ្គលរបស់ម្ចាស់ហ៊ុន (Background Check) ដើម្បីរួមចំណែកក្នុងការពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។
ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ នឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្ម (Inactive Company) ដែលអាចប៉ះពាល់ដល់ស្ថានភាពចុះបញ្ជី និងសិទ្ធិនានារបស់ក្រុមហ៊ុនស្របតាមការកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រសួងពាណិជ្ជកម្មជឿជាក់ថា គោលការណ៍នេះនឹងចូលរួមដល់ការលើកកម្ពស់បរិយាកាសអាជីវកម្មនៅកម្ពុជា ក៏ដូចជាជំរុញការអនុវត្តច្បាប់ពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្មឱ្យមានភាពប្រសិទ្ធភាព៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


