ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បិទកម្មវិធី Grok របស់ Elon Musk ជុំវិញក្តីបារម្ភពីរូបភាពអាសអាភាស
ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានក្លាយជាប្រទេសដំបូងគេដែលបានសម្រេចបិទកម្មវិធី Grok ដែលជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បង្កើតឡើងដោយក្រុមហ៊ុន xAI របស់លោក Elon Musk។

យោងតាមសារព័ត៌មាន NPR ចុះផ្សាយថ្ងៃទី១២ខែមករានេះ អាជ្ញាធរនៃប្រទេសទាំងពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសពីការរឹតត្បិតនេះកាលពីចុងសប្តាហ៍កន្លងទៅ ដោយលើកឡើងពីការយកកម្មវិធីនេះទៅប្រើប្រាស់ក្នុងផ្លូវខុស ដើម្បីបង្កើតរូបភាពអាសអាភាស និងរូបភាពកាត់តដោយគ្មានការអនុញ្ញាត។ ចំណាត់ការនេះ បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងសកលលោក ចំពោះកង្វះខាតប្រព័ន្ធការពារនៅក្នុងបច្ចេកវិទ្យា AI ដែលត្រូវបានគេយកទៅប្រើដើម្បីបង្កើតរូបភាពក្លែងក្លាយ (Deepfake) បង្កផលប៉ះពាល់ដល់ស្ត្រី និងអនីតិជន។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានចាត់ទុកការបង្កើតរូបភាពអាសអាភាសក្លែងក្លាយដោយគ្មានការព្រមព្រៀងថាជា «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» និងជាការគំរាមកំហែងដល់សុវត្ថិភាពឌីជីថល។ ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងដែលមានស្រាប់លើកម្មវិធីនេះនៅមានកម្រិត ដោយផ្អែកខ្លាំងពេកលើការរាយការណ៍ពីអ្នកប្រើប្រាស់ ជាជាងការទប់ស្កាត់ជាមុន។ ទោះបីជាក្រុមហ៊ុន xAI ទើបតែបានរឹតត្បិតការបង្កើតរូបភាពឲ្យប្រើប្រាស់បានតែចំពោះអ្នកបង់ប្រាក់ក៏ដោយ ក៏និយតករនៅទីក្រុងហ្សាកាតា និងកូឡាឡាំពួ នៅតែរក្សាជំហរបន្តបិទកម្មវិធីនេះ រហូតទាល់តែក្រុមហ៊ុនបង្ហាញពីវិធានការសុវត្ថិភាពដែលកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


