ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរី ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១២៦ក្បាលដីធានាភាពស្របច្បាប់ជូនពលរដ្ឋ
ដើម្បីផ្ដល់នូវទំនុកចិត្តខ្ពស់ និងភាពប្រាកដប្រជាជូនប្រជាពលរដ្ឋក្នុងការកាន់កាប់ដីលំនៅដ្ឋាន និងដីចម្ការជាក់ស្ដែង រដ្ឋបាលខេត្តមណ្ឌលគិរី បានចែកជូនប័ណ្ណអចលនទ្រព្យស្របច្បាប់ ជូនដល់ប្រជាពលរដ្ឋចំនួន ៧១ គ្រួសារ ស្មើនឹង ១២៦ ប័ណ្ណក្បាលដី។

ពិធីចែកប័ណ្ណកម្មសិទ្ធិនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ នៅទីតាំងសហគមន៍តំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
នាឱកាសនោះ លោក លឹម សុភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានប្រសាសន៍ថា ដោយមានការវាស់វែង និងចុះបញ្ជីដីធ្លី ដើម្បីចេញប័ណ្ណអចលនទ្រព្យស្របច្បាប់ ប្រកបដោយការណែនាំពីថ្នាក់ជាតិ និងថ្នាក់ដឹកនាំខេត្ត ក្នុងការពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ព្រមទាំងមានកិច្ចសហការយ៉ាងល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីររៀបចំដែនដីខេត្ត បានខិតខំបំពេញភារកិច្ចចុះបញ្ជីដីធ្លីជាប្រព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសិទ្ធិស្របច្បាប់លើដីធ្លី។

លោកបានបន្តថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ បន្ទាប់ពីបានទន្ទឹងរង់ចាំក្រោយការវាស់វែងដី និងការបំពេញទិន្នន័យព័ត៌មានដីធ្លីរួចរាល់ ឥឡូវនេះបានឈានទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ដោយស្របច្បាប់។
លោកបានបញ្ជាក់ថា ដំណើរការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិស្រែអ៊ីនេះ ជាភូមិទី៣៨ ដែលបានប្រកាសចែកបណ្ណ និងជាភូមិចុងក្រោយនៅក្នុងក្រុងសែនមនោរម្យនេះផងដែរ។ សម្រាប់ក្បាលដីដែលត្រូវចែកបណ្ណនាពេលនេះ មានចំនួន ១២៦បណ្ណ ស្មើនឹង ៧១គ្រួសារ ដែលមានទំហំសរុបប្រមាណ ២២០.៦១៤,៧ហិកតា ក្នុងនោះ ដីកសិកម្ម ៦៨ ក្បាលដី និងដីលំនៅឋាន ៥៨ ក្បាលដី។

សូមជម្រាបថា ខេត្តមណ្ឌលគិរី គឺជាខេត្តបញ្ចប់កាវាស់វែងដីធ្លីជាប្រព័ន្ធ នៅក្នុងខែកញ្ញាឆ្នាំ២០២៣ និងពេលបច្ចុប្បន្នចំនួនក្បាលដីបាន់ស្មានសរុប ៥៥ ១១៧ ក្បាល់ដី៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


