Connect with us

ព័ត៌មានជាតិ

​​រោងចក្រ​ផលិតត្រីខ​កំប៉ុង ​​រង់ចាំការ​ពិនិត្យសម្រេច​ពី CDC ដើម្បីបើកនៅកម្ពុជា

បានផុស

នៅ

គណៈកម្មាធិការវិនិយោគកម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ​ដើម្បីពិនិត្យ​​គម្រោង​វិនិយោគ​ចំំនួន ៩ ដែលស្នើ​ចុះ​បញ្ជី​ជា​គម្រោង​វិនិយោគមានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​​បាន​ធ្វើ​ឡើងក្រោមវត្តមាន លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការ​ចូលរួមពី​តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្តពាក់ព័ន្ធ។

ក្នុង​ចំណោមគម្រោង​វិនិយោគទាំង​នោះ មានគម្រោង​មួយពាក់ព័ន្ធ​ការ​​ស្នើសុំ​វិនិយោគ​សាងសង់​​រោងចក្រ​​​ផលិត​ទឹកត្រី និ​ង​ត្រីខកំប៉ុង។ ក្រៅពីនេះ មាន​​មុខសញ្ញាវិនិយោគ​រោងចក្រ​ខារអំបោះនិងជ្រលក់ពណ៌, ផលិតម្សៅកាល់ស្យូមធុនធ្ងន់ ម្សៅកាល់​ស្យូមអ៊ីដ្រុកស៊ីតនិងម្សៅបៀកជញ្ជាំង, ផលិតវ៉ែនតានិងសម្ភារៈបន្ទាប់បន្សំវ៉ែនតាគ្រប់ប្រភេទ, ផលិតគ្រឿងតុបតែង​សក់, ផលិតអំពូលភ្លើង បរិក្ខារអគ្គិសនី និងម៉ាស៊ីនបូមធូលី, ផលិតសំបកកំប៉ុង និងគម្របកំប៉ុង, ផលិតដើមណូអែល គ្រឿងលម្អដើមណូអែល និងគ្រឿងបន្លាស់ដើមណូអែល, ផលិតអំពូលភ្លើង អំពូលភ្លើងលម្អគ្រប់ប្រភេទនិងសម្ភារៈបន្ទាប់បន្សំអំពូលភ្លើង)​។

បើតាមមន្រ្តីគណៈកម្មាធិការវិនិយោគកម្ពុជា គម្រោងវិនិយោគទាំង ៩ ខាងលើ មានទុនវិនិយោគសរុបប្រមាណ ៦៧​លាន​ដុល្លារអាម៉េរិក និង​មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប និងបាត់ដំបង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម