Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចស្រុកជាំក្សាន្ត បង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿង នៅជិតព្រំដែនកម្ពុជា.ថៃ

បានផុស

នៅ

កម្លាំងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលឃុំព្រីងធំ សហការជាមួយកម្លាំងជំនាញនៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ដែលបានដឹកចេញពីតំបន់ហាមឃាត់ គ្រប់គ្រងដោយបរិស្ថាន រួចបញ្ជូនឱ្យមន្ត្រីជំនាញចាត់ការតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៦នេះថា ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៦វេលាម៉ោង ២១និង៣០នាទី ដែលដឹកនាំដោយ រដ្ឋបាលឃុំព្រីងធំ ប្រជាការពារ និងប៉ុស្តិ៍រដ្ឋបាលព្រីងធំ បានឃាត់រថយន្ត ម៉ាក ម៉ាស្តា ពណ៌ទឹកប្រាក់ ចំនួនមួយគ្រឿង ឆ្នាំផលិត 2017 ស្លាកលេខចង្កូតស្ដាំ 0DC :0051 អ្នកបើកបរឈ្មោះជិន កេន ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរយោធា បម្រើការងារនៅកងពលធំលេខ ៣។ ក្នុងនោះបានដកហូតវត្ថុតាងរួមមាន ឈើផ្ចឹក ប្រវែង២ម៉ែត្រ២តឹក ចំនួន១៨ ដុំ និងបានបញ្ជូនទៅមន្ត្រីជំនាញបរិស្ថានបន្តនីតិវិធី។បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅថ្នាក់ការបរិស្ថាន (តាកឹង)ដើម្បីរៀបចំសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។

សូមជម្រាបផងដែរថា ការកាប់ទន្ទ្រានឈើនៅតំបន់ជិតព្រំដែនកម្ពុជា.ថៃ គឺត្រូវបានអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញធ្វើការហាមឃាត់តាំងពីយូរយារណាស់បង្ហើយ។ ប៉ុន្តែក៏មានជនឆ្លៀតឱកាសមួយចំនួនបានលួចចូលទៅ កាប់បំផ្លាញពីឈើទាំងនោះយកទៅជួញដូរដោយខុសច្បាប់។

ទោះជាយ៉ាងនេះក្តី គេនៅមិនទាន់ដឹងថាកម្លាំងជំនាញបរិស្ថានខេត្តព្រះវិហារ មានចំណាត់ការទៅលើរថយន្តទឹកឈើខាងលើនោះដល់កម្រិតណានៅឡើយទេ។ដោយសារទាក់ទងសួរព័ត៌មាននៅមិនទាន់បានប្រភពច្បាស់ការ៕ ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម