Connect with us

ព័ត៌មានជាតិ

ត្រឹមឆ្នាំ ២០២៥ សហគ្រាសនៅកម្ពុជាកើន ៤,៦ ម៉ឺន ដែលផ្ដល់ការងារដល់កម្មករ-និយោជិត ជាង ២,១៤ លាននាក់

បានផុស

នៅ

គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២៥​ នេះ កម្ពុជា មាន​រោងចក្រ សហគ្រាស សរុប​ចំនួន ៤,៦ ​ម៉ឺន​សហគ្រាស ដែល​ផ្ដល់​ការងារ​ដល់​កម្មករ-និយោជិត ​សរុប​ប្រមាណ ២,១៤​ លាន​នាក់។ នេះ​បើ​យោង​តាម លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ឱ្យដឹងថា រោងចក្រ និង​សហគ្រាស​ ទាំងនោះ​ ត្រូវបាន​បែងចែក​ទៅតាម​វិស័យ​សំខាន់ៗ រួមមាន វិស័យ​កសិកម្ម​ចំនួន ៣៨៦ , វិស័យ​ឧស្សាហកម្ម​ចំនួន ៧ ៥៦៥ , វិស័យ​កម្មន្តសាល​មាន ៤ ៩៦៤ និង​វិស័យ​កាត់ដេរ​ចំនួន ១ ៨៦៧ សហគ្រាស។

លោក​បាន​គូសបញ្ជាក់ថា ការកើនឡើង​ចំនួន សហគ្រាស ក្រុមហ៊ុន រោងចក្រ ជា​បន្តបន្ទាប់​នេះ គឺជា​សញ្ញា​វិជ្ជមាន ដែល​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ចិត្ត​របស់​អ្នក​វិនិយោគ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ជំនាញ។

បើតាម​អ្នកនាំពាក្យ​ដដែល បច្ចុប្បន្ន​ កម្ពុជា​ នៅមាន​ឱកាស​ការងារ​ជាង ៨ ម៉ឺន​កន្លែង​ទៀត ​សម្រាប់​ប្រជាពលរដ្ឋដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ។ ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួង​ការងារ ក៏បាន​អំពាវនាវ​ដល់ អ្នកស្វែងរក​ការងារ ជាពិសេស​អតីត​ពលករ អាច​ទំនាក់ទំនង​មកកាន់​លេខ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បម្រើការ ៧ ថ្ងៃ​ ក្នុង​មួយ​សប្ដាហ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម