ព័ត៌មានជាតិ
កម្ពុជា–ចិន វាយតម្លៃលទ្ធផលជាក់ស្តែង នៃការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសកម្ពុជា-ចិន បាននិងកំពុងនាំមកនូវលទ្ធផលជាក់ស្តែង ប្រកបដោយទំនុកចិត្តខ្ពស់ និងការពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវបុព្វហេតុរួម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងមនុស្សជាតិក្នុងតំបន់ និងពិភពលោក។

ក្នុងនាមក្រសួងសន្តិសុខសាធារណៈចិន លោក LIU ZHONGYI បានកោតសរសើរ ចំពោះការដឹកនាំដ៏មុះមុត ប៉ិនប្រសប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់លោក ស សុខា ជាពិសេសក្នុងការងារដោះស្រាយ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ លោកឧបការី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីៗ ព្រមទាំងការដាក់ចេញ និងពង្រឹងយន្តការថ្មីៗជាបន្តបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលជាបញ្ហាប្រឈមជាសាកល។

លោក LIU ZHONGYI បានបន្ថែមថា វិធានការ និងសកម្មភាពដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត ដោយមានក្រសួងមហាផ្ទៃជាសេនាធិការស្នូល បានបង្ហាញឲ្យសហគមន៍អន្តរជាតិមើលឃើញយ៉ាងច្បាស់ពីជំហរមិនរាថយរបស់កម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅលើការលើកកម្ពស់សុវត្ថិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រជាជនក្នុងតំបន់ ពិភពលោក ព្រមទាំងជនជាតិចិន។ បច្ច័យនេះ ក៏នឹងរួមចំណែកលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

ក្នុងជំនួបដដែលនេះ លោក ស សុខា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញវិធានការដ៏មុតស្រួច រួមមានការបង្កើតគណៈកម្មការទទួលបន្ទុកកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាដើម។

បើតាមប្រមុខក្រសួងមហាផ្ទៃ ក្រសួងនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីចិន បណ្ដាប្រទេសពាក់ព័ន្ធ និងអង្គការជាដៃគូផ្សេងៗទៀត ឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ស្របគ្នានឹងការដាក់ចេញវិធានការ និងយន្តការចាំបាច់ទាំងអស់ ដើម្បីពង្រឹងការអនុវត្តច្បាប់ ឈានទៅសម្រេចឲ្យបានជាអតិបរមា នូវការលុបបំបាត់បញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


