ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនជប៉ុនបញ្ចេញបង្គន់ទំនើបចុងក្រោយ ដែលអាចវិភាគលាមក និងដឹងបញ្ហាសុខភាព
កាន់តែទំនើបក្នុងវិស័យបច្ចេកវិទ្យា ដោយអ្នកផលិតបង្កន់អនាម័យជប៉ុន បានបង្កើតនូវភាពច្នៃប្រឌិតខ្ពស់ក្នុងបង្គន់អនាម័យ ដែលបន្ថែមនូវមុខងារបច្ចេកវិទ្យាថ្មីដែលអាចវិភាគលាមក។ ផលិតផលបង្គន់ប្រភេទថ្មីនេះនឹងដាក់ក្នុងការដេញថ្លៃ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ដែលគិតពីសុខភាពជាចម្បង។

បើតាម KYODO NEWS, ក្រុមហ៊ុន Toto បានចេញនូវម៉ូដែលថ្មីចំនួន២ នៃស៊េរី Neorest ដែលជាស៊េរីខ្ពស់របស់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២៥ បំពាក់ដោយឧបករណ៍ចាប់សញ្ញានៅក្នុងចានបង្គន់ដែលអាចស្កែនកាកសំណល់ និងការបំពាក់ឧបករណ៍ LED ដើម្បីវាស់ រូបរាង កម្រិតសំឡេង និងពណ៌បាន។
នេះវជាផលិតផលដំបូងគេដែលរចនាឡើងសម្រាប់ប្រើប្រាស់តាមផ្ទះនៅក្នុងប្រទេសជប៉ុន។ ប្រព័ន្ធនេះបែងចែករូបរាងលាមក ទៅតាមប្រភេទនីមួយៗ ទៅជាប្រាំពីរចំណែក ខណៈដែលបរិមាណ និងពណ៌ត្រូវបានកត់ត្រាជាបីកម្រិតផ្សេងគ្នា។
មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់អាចតាមដានស្ថានភាពលាមករបស់ពួកគេនៅលើទូរស័ព្ទដៃឆ្លាតវៃ [Smartphone] ហើយថែមទាំងទទួលបានការណែនាំអំពីរបបអាហារ ដោយផ្អែកលើការវិភាគចលនាពោះវៀន ក៏ដូចជាការណែនាំដើម្បីបង្កើនការទទួលទានបន្លែជាដើម។
ប្រធានក្រុមហ៊ុនបាននិយាយថា៖«ផលិតផលថ្មីនេះមានគោលបំណងជួយអ្នកប្រើប្រាស់ឱ្យប្រែក្លាយទម្លាប់នៃការប្រើប្រាស់បង្គន់ប្រចាំថ្ងៃ ឆ្ពោះទៅកាន់បង្កន់ដែលអាចកំណត់ពីសុខភាពកាន់តែប្រសើរ»។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Panasonic បានបង្កើតឧបករណ៍មួយដែលមានឈ្មោះថា Toirepo ជាកន្លែងថែទាំ ដែលកត់ត្រាពេលវេលា ចំនួន និងបរិមាណនៃការបន្ទោរបង់របស់អ្នកប្រើប្រាស់ ជាមួយនឹងឧបករណ៍ចាប់សញ្ញាភ្ជាប់ទៅនឹងបង្គន់ផងដែរ។
គួរឱ្យដឹងថា ឧស្សាហកម្មបង្គន់របស់ប្រទេសជប៉ុនត្រូវបានគេស្គាល់ថាបានបង្កើតផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការសង្គមដែលជាការផ្លាស់ប្តូរមួយដ៏ប្រសើរ ដូចជាបង្គន់អនាម័យដែលផ្តោតលើភាពស្អាត និងផាសុខភាព បន្ទាប់ពីបង្កន់បែបលោកខាងលិចបានក្លាយជារឿងសំខាន់នៅក្នុងប្រទេស ជាពិសេសការរចនាបែបសន្សំសំចៃទឹក ដោយសារការយល់ដឹងអំពីបរិស្ថានបានរីកចម្រើនកាន់តែច្រើនឡើង។
ទោះជាយ៉ាងណា មិនទាន់មានការបញ្ចេញទេថា បង្គន់នេះមានតម្លៃប៉ុន្មាន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


