Connect with us

ព័ត៌មានជាតិ

ត្រីរាជញីមួយក្បាលទៀត ទម្ងន់៧៨គីឡូក្រាម ត្រូវបានលែងចូលទន្លេមេគង្គវិញ

បានផុស

នៅ

ត្រីរាជញីមួយក្បាលទៀតទម្ងន់៧៨គីឡូក្រាម ត្រូវបានខណ្ឌរដ្ឋបាលជលផលកំពង់ចាមលែងចូលទន្លេមេគង្គវិញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីទទួលបានពីប្រជានេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមខណ្ឌរដ្ឋបាលកំពង់ចាម ត្រីរាជដែលត្រូវលែងចូលទន្លេវិញនេះ ជាប្រភេទត្រីញី ប្រវែង ១៨៧ សង់ទីម៉ែត្រ មានទម្ងន់សរុប ៧៨ គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ៣១៦ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ចំណុចភូមិថ្មី(ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់។

ក្រោយពីទទួលបានព័ត៌មានពីប្រជានេសាទ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះត្រួតពិនិត្យ និងទំនាក់ទំនងផ្តល់ព័ត៌មានជូនវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីកំណត់ទិន្នន័យត្រីរាជ និងបានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ។

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅពេលនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បីលែងចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទកម្រទាំងនេះឱ្យបានគង់វង្សតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម