ព័ត៌មានអន្ដរជាតិ
លោកស្រី Takaichi ប្រកាសផែនការរំលាយសភា ត្រៀមបោះឆ្នោតមុនកំណត់
នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានប្រកាសជាផ្លូវការនាថ្ងៃចន្ទទី ១៩ ខែមករានេះ នូវផែនការរបស់លោកស្រីក្នុងការរំលាយសភាត្រៀមបោះឆ្នោតមុនកាលកំណត់ ដោយសង្ឃឹមថានឹងមានអាណត្តិដ៏រឹងមាំជាងមុន ដើម្បីជំរុញរបៀបវារៈគោលនយោបាយប្រកបមហិច្ឆតារបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ CNA និង Yomiuri ។

បន្ទាប់ពីបានបង្ហាញចេតនាទៅកាន់មន្ត្រីគណបក្សកាលពីសប្តាហ៍មុន លោកស្រី Takaichi នឹងដាក់ផែនការផ្ទាល់ខ្លួន សម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៨ខែកុម្ភៈ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ។ ជាពិសេស មេដឹកនាំស្ត្រីដំបូងនៃប្រទេសជប៉ុន ក៏កំពុងពឹងផ្អែកលើចំនួនបោះឆ្នោតខ្ពស់របស់ខ្លូន ដើម្បីដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច និងមិនមានប្រជាប្រិយភាព ឲ្យទទួលបានជ័យជម្នះដ៏អស្ចារ្យមួយដែរ។
គណបក្ស LDP បានគ្រប់គ្រងប្រទេសជប៉ុនស្ទើរតែគ្មានការរំខានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាមានការផ្លាស់ប្តូរមេដឹកនាំជាញឹកញាប់ក៏ដោយ។ លោកស្រី Takaichi ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៅក្នុងខែតុលា ហើយគណៈរដ្ឋមន្ត្រីរបស់លោកស្រីកំពុងឡើងខ្ពស់នៅក្នុងការស្ទង់មតិ ទោះបីជាប្រជាប្រិយភាពរបស់គណបក្សធ្លាក់ចុះក៏ដោយ។
ប៉ុន្តែប្លុកកាន់អំណាចរបស់មដឹកនាំជប៉ុន ដែលរួមមានដៃគូចម្រុះ គណបក្សនវានុវត្តន៍ជប៉ុន (JIP) មានសំឡេងភាគច្រើនតិចតួចនៅក្នុងសភាជាន់ទាបដ៏មានឥទ្ធិពល។ នេះអាចរារាំងការអនុម័តរបៀបវារៈគោលនយោបាយរបស់លោកស្រី រួមទាំងការចំណាយសារពើពន្ធប្រកបដោយភាពសកម្ម និងការជំរុញថវិកាការពារជាតិ។
លោក Sadafumi Kawato សាស្ត្រាចារ្យកិត្តិយសនៅសាកលវិទ្យាល័យតូក្យូ បានលើកឡើងថា ប្រសិនបើគណបក្ស LDP អាចទទួលបានសំឡេងភាគច្រើនដោយខ្លួនឯងនៅក្នុងសភាជាន់ទាប នោះនឹងជួយលោកស្រីបន្តគោលនយោបាយ ដោយគ្មានការធ្វើសម្បទានដល់គណបក្សផ្សេងទៀតនោះទេ។
ប៉ុន្តែគណបក្សប្រឆាំងនិយាយថា ផែនការរបស់លោកស្រី ក្នុងការរំលាយសភាជាន់ទាបប្រឈមនឹងការពន្យារពេលការអនុម័តរបស់ខ្លួន ដោយលោក Jun Azumi មកពីគណបក្សប្រឆាំងសំខាន់គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDP) បានធានាអះអាងថា ខ្លួននឹងលះបង់ជីវភាពរស់នៅ។ ចំណែក LDP កំពុងពិចារណាលើការកាត់បន្ថយពន្ធលើការទិញអាហារ ដើម្បីបន្ធូរបន្ថយការឈឺចាប់នៃការកើនឡើងនៃថ្លៃដើមនៅហាងលក់គ្រឿងទេស។
ក្រុមអ្នកវិភាគបាននិយាយថា ការបោះឆ្នោតភ្លាមៗនេះក៏អាចជួយលោកស្រី Takaichi បំបែកភាពជាប់គាំងក្នុងជម្លោះជាមួយប្រទេសចិន ដោយបង្កើនឥទ្ធិពល ដោយបង្ហាញថា គាត់មានការគាំទ្រយ៉ាងខ្លាំងនៅក្នុងស្រុក។ ដោយសារតែទំនាក់ទំនងរវាងតូក្យូ និងទីក្រុងប៉េកាំងបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីគាត់លើកឡើងកាលពីខែវិច្ឆិកាឆ្នាំមុនថា «ជប៉ុនអាចធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនបើកការវាយប្រហារលើកោះតៃវ៉ាន់»។
ទោះជាយ៉ាងណាក៏ដោយ Mikitaka Masuyama សាកលវិទ្យាធិការនៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាគោលនយោបាយ បានព្រមានថា ប្រសិនបើគាត់ឈ្នះ នោះចិនអាចបង្កើនសម្ពាធបន្ថែមទៀតលើលោកស្រី Takaichi។នោះគឺដោយសារតែកន្លងមកចិនបានប្រកាសហាមឃាត់យ៉ាងទូលំទូលាយលើការនាំចេញទំនិញ ប្រើប្រាស់ពីរយ៉ាង ទៅជប៉ុន ជាមួយនឹងកម្មវិធីយោធាដែលមានសក្តានុពល ហើយត្រូវបានគេរាយការណ៍ថាបានទប់ស្កាត់ការនាំចេញផលិតផលដ៏កម្រដែលមានសារៈសំខាន់សម្រាប់ផលិតអ្វីៗគ្រប់យ៉ាងចាប់ពីរថយន្តអគ្គិសនីរហូតដល់មីស៊ីល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកស្រី Takaichi ពិចារណារៀបចំការបោះឆ្នោតសភាមុនអាណត្តិ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


