ព័ត៌មានអន្ដរជាតិ
លោកស្រី Takaichi ប្រកាសរំលាយសភានាថ្ងៃទី២៣មករា
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រកាសជាផ្លូវការនាថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦ អំពីផែនការរំលាយសភានៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីឈានទៅរកការបោះឆ្នោតមុនអាណត្តិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកស្រី Takaichi ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន កំពុងស្វែងរកអាណត្តិថ្មីត្រឹមតែ៣ខែប៉ុណ្ណោះបន្ទាប់ពីចូលកាន់តំណែង ដើម្បីជំរុញរបៀបវារៈនៃការចំណាយសារពើពន្ធ «សកម្ម» និងកំណែទម្រង់សន្តិសុខដ៏ម៉ឺងម៉ាត់។ ការបោះឆ្នោតត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងប្រព្រឹត្តទៅនាថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦ខាងមុខ។
លោកស្រីនាយករដ្ឋមន្ត្រី កំពុងទាញយកផលចំណេញពីអត្រាគាំទ្រខ្ពស់របស់គណៈរដ្ឋមន្ត្រី ដើម្បីពង្រឹងជំហររបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ខណៈដែលសម្ព័ន្ធភាពបច្ចុប្បន្នមានសំឡេងភាគច្រើនតិចតួចបំផុតនៅក្នុងសភា។ គោលនយោបាយដែលលោកស្រីបានស្នើឡើង រួមមានការបែងចែកកញ្ចប់ថវិកាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា និងការបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំងក្លា។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំបក្សប្រឆាំងបានរិះគន់ចំណាត់ការនេះ ដោយលើកឡើងថា ការរៀបចំការបោះឆ្នោតនៅពេលនេះ នឹងពន្យារពេលការអនុម័តកញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២៦ និងផ្តល់អាទិភាពលើល្បែងនយោបាយ ជាជាងតម្រូវការសេដ្ឋកិច្ចចំពោះមុខរបស់ប្រជាពលរដ្ឋ។
ប្រសិនបើទទួលបានជោគជ័យ ការបោះឆ្នោតនេះអាចផ្តល់ឲ្យលោកស្រី Takaichi នូវអំណាចនយោបាយចាំបាច់ ដើម្បីអនុវត្តវិធានការដែលមានភាពចម្រូងចម្រាស ដូចជាការបញ្ចុះពន្ធលើការប្រើប្រាស់អាហារមកត្រឹមសូន្យភាគរយជាបណ្តោះអាសន្ន និងជំហរការទូតកាន់តែរឹងមាំទាក់ទងនឹងសន្តិសុខក្នុងតំបន់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


