ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ ភាពស្ទាត់ជំនាញលើផ្នែកSTEM និងបំណិនសតវត្សរ៍ទី២១ជាមូលដ្ឋានគ្រឹះជួយឱ្យកុមារជោគជ័យនាពេលអនាគត
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា បានអះអាងថាភាពស្ទាត់ជំនាញលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថាSTEM និងបំណិនសតវត្សរ៍ទី២១តាំងពីវ័យក្មេងគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជួយឱ្យកុមារទទួលបាននូវភាពជោគ ជ័យនាពេលអនាគត។

ថ្លែងក្នុងព្រឹត្តិការណ៍ការប្រកួតកម្មវិធីសិក្សាបែប STEMប្រចាំឆ្នាំ ២០២៥ដែលសហការរៀបចំរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង Think!Think ប្រចាំកម្ពុជានៅផ្សារទំនើប AEON Mean Chey កាលពីថ្ងៃទី១៨មករាដោយមានកុមារចូលរួមប្រកួតប្រមាណ១.០០០ នាក់

ក្នុងនាមក្រសួងអប់រំលោក អ៊ុង បូរ៉ាត់ បានថ្លែងអំណរគុណដល់អង្គការ JICA និង Wonderfyដែលបាននាំយកនូវកម្មវិធីដ៏ពិសេសនេះដល់ប្រទេសកម្ពុជាដើម្បីជួយពង្រឹងសមត្ថភាពក្នុងការគិតក៏ដូចជាការគិតលេខប្រកបដោយការត្រឹះរិះពិចារណានិងបង្កើតភាពវ័ឆ្លាតរបស់កុមារកម្ពុជា។

លោក អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា «នៅក្នុងពិភពលោកយើងដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ភាពស្ទាត់ជំនាញលើផ្នែក STEM និងបំណិនសតវត្សរ៍ទី២១ តាំងពីវ័យក្មេង គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនាពេលអនាគតរបស់កុមារ។ កម្មវិធី Think!Think! World Cupមិនមែនគ្រាន់តែជាការប្រកួតប្រជែងមួយប៉ុណ្ណោះទេប៉ុន្តែវាគឺជាវេទិកាដ៏សំខាន់មួយដែលជួយឱ្យកុមារបណ្តុះក្តីស្រឡាញ់ចំពោះជំ នាញដ៏ចាំបាច់ទាំងនេះ តាមរយៈបទពិសោធន៍ប្រកបដោយភាពសប្បាយរីករាយ និងមានអត្ថន័យជាទីបំផុត។»

លោក Kei Kawashima តំណាង Wonderfy បានមានប្រសាសន៍ថា «ជាមូលដ្ឋាន ការអប់រំគួរតែជាបទពិសោធន៍ដ៏រីករាយមួយ។ Think!Think! បំផុសគំនិតនៃការចង់ដឹងចង់ឮពីធម្មជាតិរបស់កុមារ និងទាញចេញសក្តានុពលពេញលេញរបស់ពួកគេ តាមរយៈការធ្វើឱ្យការសិក្សាមានភាពសប្បាយរីករាយ។ កុមារគ្រប់រូបរីកចម្រើនទៅតាមល្បឿនរបស់ពួកគេរៀងៗខ្លួន។ដូច្នេះអ្វីដែលសំខាន់បំផុតគឺពួកគេបានទទួលបទពិសោធន៍នូវភាពរំភើបរីករាយកើតចេញពីការគិតដ៏ពិតប្រាកដ។ កម្មពិធី World Cup ប្រចាំឆ្នាំនេះ គឺជាការអបអរសាទរការរៀនដែលជម្រុញការគិតបែបនោះ។

យើងនៅតែប្តេជ្ញាថានឹងនាំមកនូវបច្ចេកវិទ្យា និងជំនាញអប់រំដ៏ល្អបំផុតរបស់ប្រទេសជប៉ុន ដើម្បីផ្តល់ដល់កុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា»។
សិស្សចំនួន ២នាក់ដែលមានពិន្ទុខ្ពស់បំផុតក្នុងប្រភេទថ្នាក់នីមួយៗ គឺទទួលបានរង្វាន់សំបុត្រយន្តហោះ និងឱកាសចូលរួមព្រឹត្តិការណ៍ Think! Think! Cup នៅទីក្រុងតូក្យូក្នុងឆ្នាំ ២០២៦។ ក្រៅពីនេះសម្រាប់សិស្សចូលរួមទាំងអស់នៅក្នុងម្មពិធី ក៏អាចទទួលបានឱកាសពិសេសទៅប្រទេសជប៉ុន តាមរយៈការចាប់រង្វាន់សំណាងផងដែរ។
ចំពោះសិស្សជ័យលាភីនៃកម្មពិធី Think!Think! World Cup 2025រួមមានកម្រិតមត្តេយ្យ (Kinder Category)
លេខ 1៖ ខឹម បុទុម រមនា
លេខ 2៖ កានបញ្ញា ដារិត
លេខ 3៖ ហុង សេង ងួន
លេខ 4៖ ខេន វាតាណាបិ
លេខ 5៖ សុខ លីហុង
កម្រិតបឋមសិក្សា (Primary Category)
លេខ 1៖ សម្បត្តិ សុវណ្ណវឌ្ឍនៈ
លេខ 2៖ នីណូ តាមូរ៉ា
លេខ 3៖ សារ៉ា ជូរី
លេខ 4៖ ជា ចន្ទវីរៈ
លេខ 5៖ ខេង ផាន់រតនៈ
កម្រិតខ្ពស់ (Advanced Category)
លេខ 1៖ អុីអូរិ គីមូរ៉ា
លេខ 2៖ សារ៉ា ម៉ូរីសា
លេខ 3៖ ផាន់ វុីនឆាយ
លេខ 4៖ រ៉ុងមុនី ប្រសិដ្ឋ
លេខ 5៖ អុឹង លីមហ័រ
គួរបញ្ជាក់ថាThink!Think! គឺជាកម្មវិធីបច្ចេកវិទ្យាអប់រំ (EdTech) ឈានមុខគេរបស់ប្រទេសជប៉ុនដែលផ្តោតលើការអភិវឌ្ឍជំនាញគិតបែបវិភាគ និងជំនាញមិនមែនពុទ្ធិបញ្ញា (Non-cognitive Skills) របស់កុមារ។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២,៥ លាននាក់ទូទាំងពិភពលោក កម្មវិធីនេះមានល្បែងផ្តុំរូប និងហ្គេមយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីជំរុញចំណង់ចង់រៀនសូត្រពេញមួយជីវិត។វិធីសាស្រ្តច្នៃប្រឌិតថ្មីរបស់កម្មវិធីនេះបានទទួលការទទួលស្គាល់ជាសាកល រួមទាំងពានរង្វាន់ “កម្មវិធីល្អបំផុតសម្រាប់កុមារ” ពី Google និងពានរង្វាន់ “កម្មវិធីច្នៃប្រឌិតថ្មីបំផុត” ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)៕
អត្ថបទ ៖ សំអឿន





-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


