Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅឃុំគ្រញូងសែនជ័យ លើកបញ្ហា​ប្រឈម​ស្នើ​អាជ្ញាធរខេត្តក្រចេះជួយ​ដោះស្រាយ

បានផុស

នៅ

សកម្មភាពអសកម្ម មិនប្រក្រតី និងប្រឈមនានាជាច្រើន ដែលពលរដ្ឋរស់នៅក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កំពុងជួបប្រទះប្រចាំថ្ងៃ ត្រូវបានពលរដ្ឋលើកឡើងដើម្បីឱ្យអាជ្ញាធរខេត្ត ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ជួយពិនិត្យនិងដោះស្រាយ។

ការលើកឡើងរបស់ពលរដ្ឋ ត្រូវបានធ្វើឡើងតាមរយៈវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានវត្តមានលោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកស្នួល និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋ។

បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងនាពេលនោះរួមមាន៖ សុំជួសជុលផ្លូវ, សុំលូរំដោះទឹកខ្នាតធំ, បញ្ហាទំនាស់ដីធ្លី, ស្នើរមន្រ្តីកសិកម្មចុះបង្រៀនពីបច្ចេកទេសប្រើប្រាស់ជីកំប៉ុស និងការផលិតជី, ស្នើសុំតបណ្តាញអគ្គីសនីចូលក្នុងភូមិ, បញ្ហាបទល្មើសនេសាទ, បញ្ហាចែកចាយនិងប្រើប្រាស់គ្រឿងញៀន, បញ្ហាចោលសម្រាមគ្មានសណ្តាប់ធ្នាប់ និងបញ្ហាក្មេងទំនើងផងដែរ។

ឆ្លើយតបទៅនឹងបញ្ហា-សំណើ-សំណូមពររបស់ពលរដ្ឋ​ ត្រូវបានអង្គវេទិកា មន្រ្តីជំនាញធ្វើការបកស្រាយពន្យល់ជូនប្រជាពលរដ្ឋ ដើម្បីឲ្យទទួលបានព័ត៌មានត្រឡប់ឆាប់រហ័យ និងមានទំនុកចិត្តក្នុងការរស់នៅ។

បន្ថែមពីនេះ លោក គង់ គឹមនី ប្រធានក្រុមការងារក៏បានជម្រុញឲ្យជំនាញបន្តចុះពិនិត្យ និងតាមដានបន្ថែម ទៅលើអ្វីដែលបានដោះស្រាយ និងបានកំពុងអនុវត្តនៅតាមទីតាំងនីមួយៗ ដើម្បីផ្សារភ្ជាប់ទៅនឹងសុខទុក្ខប្រចាំថ្ងៃរបស់មូលដ្ឋាន និងបានស្នើរដល់បងប្អូនត្រូវចូលរួមសហការណ៍ ព្រមទាំងរាយការណ៍ដល់សមត្ថកិច្ចក្នុងការចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសត្រូវជឿទុកចិត្តការដឹកនាំរបស់អាជ្ញាធរ និងជឿជាក់រាល់ព័ត៌មានផ្លូវការចេញដោយប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម