Connect with us

សេដ្ឋកិច្ច

សហគ្រិនមីយ៉ាន់ម៉ា ៤០ ក្រុមហ៊ុន ស្វែងរកការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់គាំទ្រសមត្ថភាពផលិតបន្ថែមរបស់កម្ពុជា

បានផុស

នៅ

នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ា​ដែល​មក​ពីវិស័យចម្រុះប្រមាណ​ ៤០ ក្រុមហ៊ុន​ផ្សេង​គ្នា​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក និង​ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ​ឧស្សាហកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយ​លលោក​រដ្ឋមន្ត្រី ហែម វណ្ណឌី គណៈប្រតិភូ បានដឹកនាំម្ចាស់អាជីវកម្មមីយ៉ាន់ម៉ាចំនួន ៤០ ក្រុមហ៊ុន មកពីវិស័យចម្រុះ រួមមានក្រុមហ៊ុនផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន គុជ ត្បូងថ្ម ក្រណាត់ ឱសថបុរាណ គ្រឿងបន្លាស់យានយន្ត និងក្រុមហ៊ុនផ្តល់សេវាអប់រំ និងប្រឹក្សាយោបល់ជាដើម។

លោកបណ្ឌិត Soe Hein ជាសហគ្រិនមីយ៉ាន់ម៉ា ដែលបានដំណើរ​ការអាជីវកម្មអប់រំ​នៅកម្ពុជា​អស់រយៈ​ពេលជាង​មួយឆ្នាំ បានលើកឡើងថា នេះជាបេសកកម្មផ្គូផ្គងអាជីវកម្មលើកទី៤ ពីមីយ៉ាន់ម៉ាមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា។

ជាការ​ឆ្លើយ​តប​ លោក​ ហែម វណ្ណឌី បានស្វាគមន៍គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ា និងបានលើក​ឡើង​អំពី​អាណត្តិកិច្ច​របស់ក្រសួងឧស្សាហកម្ម ព្រមទាំងកំណែទម្រង់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច។

លោក​រដ្ឋមន្ត្រី​បានលើកឡើងថា កម្ពុជាគឺជាទីផ្សារបើកចំហ ហើយរាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​គាំទ្រ​វិនិយោគិន​ដែល​ត្រៀម​ខ្លួន​ប្រកួតប្រជែង ជាពិសេសក្រុមហ៊ុនដែលអាចជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។”

លោក​ថា ទោះបីកម្ពុជាបានទទួលជោគជ័យច្រើនក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការភ្ជាប់​សហគ្រាស​ធុនតូច និងមធ្យមក្នុងស្រុក ចូល​ទៅក្នុងខ្សែច្រវាក់​នៃ​ឧស្សាហកម្ម​ធំៗនៅ​តែជា​បញ្ហា​ប្រឈម​នៅឡើយ។

លោក​ ហែម វណ្ណឌី បានបន្ថែមថា៖ “ទោះបីកម្ពុជាបាន​ទទួលជោគជ័យច្រើន​ក្នុងការទាក់ទាញ​វិនិយោគផ្ទាល់​ពី​បរទេស ការភ្ជាប់​សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅក្នុងខ្សែច្រវាក់នៃឧស្សាហកម្មធំៗ នៅតែជា​បញ្ហា​ប្រឈម​នៅឡើយ។ ខណៈដែលកម្ពុជាត្រៀមចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុកសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ មានសារសំខាន់ណាស់ ហើយយើងលើក​ទឹកចិត្ត​វិនិយោគិន​មីយ៉ាន់ម៉ា​ឱ្យរួមចំ​ណែក​បំពេញ​ចន្លោះ​ប្រហោង​ទាំងនេះ។”

ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រីក៏បានរំលឹកជូនគណៈប្រតិភូ​ពី​ច្បាប់​ស្តីពី​វិនិយោគ​របស់កម្ពុជា​អនុញ្ញាត​ឱ្យ​វិនិយោគិន​បរទេស​មាន​កម្មសិទ្ធិ​លើ​អាជីវកម្ម​របស់ខ្លួន ១០០ ភាគរយ ព្រមទាំងបាន​ស្នើឱ្យវិនិយោគិន​ប្រើ​បណ្តាញ​ត្រឹមត្រូវ​ក្នុង​ការ​បង្កើត​អាជីវកម្ម ជា​ជាង​ការ​ពឹងផ្អែក​តែ​លើ​សេវា ឬភ្នាក់ងារភាគីទីបី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម