Connect with us

កីឡា

អ្នក​ក្រុង​តាខ្មៅ​ សប្បាយ​ទស្សនា​ប្រដាល់​ហើយ​សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​ទីនោះ​

បានផុស

នៅ

អ្នក​រស់នៅ​ ឬ​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ម្ដុំ​ក្រុងតាខ្មៅ​ សប្បាយ​ទស្សនា​​ហើយ​ ព្រោះ​សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ​ប្រចាំ​ឆ្នាំ​២០២៥​ រយៈពេល​ ៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២​ ដល់​ ៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹង

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ប្រកាស​ថា​ នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ប្រចាំ​ឆ្នាំ​២០២៥​ ដែល​បាន​លើក​ពេល​កន្លង​មក​សម្រេច​ធ្វើ​នៅ​ថ្ងៃ​ទី២​ ដល់​ ៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ​ហើយ​នៅ​សួនច្បារ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល។​ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​វេលា​មោង​ ៦​ល្ងាច​តទៅ​ ដូច្នេះ​អ្នក​ស្រឡាញ់​គាំទ្រ​វិស័យ​ប្រដាល់​អាច​អញ្ជើញ​ទៅ​ទស្សនា​ និង​លើក​ទឹក​ចិត្ត​កីឡាករ​នៅ​ទីនោះ​បាន។​

ការ​ចូល​ទៅ​ទស្សនា​ពី​មហាជន​គឺ​ជា​ការ​រួម​ចំណែក​ធំ​មួយ​លើក​ទឹកចិត្ត​ក្នុង​ការ​រៀបចំ​ផង​ និង​បង្ហាញ​ពី​សន្ទុះ​នៃ​ការ​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​មួយ​កាន់​តែ​ច្រើន​ផង។​

រូបភាព​តំណាង​ (រូបភាព​ផេក​សហព័ន្ធ​)

បញ្ជាក់​ដែរ​ថា​ ដោយ​ស្ថានការណ៍​ព្រំដែន​ចេះ​តែ​ក្ដៅ​តាម​រយៈ​ការ​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុជា​ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​ផង​នោះ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​លើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​រហូត​សម្រេច​ធ្វើ​ជា​ថ្មី​នៅ​ថ្ងៃ​ទី២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម