ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីស្រាអែល លោក Herzog រងការស្នើស៊ើបអង្កេតលើបទចោទឧក្រិដ្ឋកម្មសង្រ្គាម
មន្រ្តីផ្នែកច្បាប់ប្រទេសអូស្ត្រាលី និងប៉ាឡេស្ទីនចំនួនបីក្រុមបានអំពាវនាវជាផ្លូវការឱ្យប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) ស៊ើបអង្កេតលើប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ពីបទឧក្រិដ្ឋកម្មសង្រ្គាម ចំពេលមានរបាយការណ៍ថា លោកនឹងបំពេញទស្សនកិច្ចនៅអូស្ត្រាលីនៅដើមខែក្រោយ។

យោងតាម Al Jazeera, ស្ថាប័នទាំងនោះបានលើកឡើងកាលពីថ្ងៃសុក្រថា ពួកគេបានសរសេរជូនដំណឹងជាបន្ទាន់ ដល់ AFP អំពីការព្រួយបារម្ភរបស់ពួកគេទាក់ទងនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។ ជាពិសេសការញុះញង់ឱ្យមានសង្គ្រាម និងការតស៊ូមតិអំពើប្រល័យពូជសាសន៍ ដោយ លោក Isaac Herzog អំឡុងពេលការវាយប្រហារ ដោយយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់យុត្តិធម៌អន្តរជាតិ ACIJ រួមមាន Al-Haq និងមជ្ឈមណ្ឌល Al Mezan ដែលធ្វើការលើសិទ្ធិមនុស្ស បានដាក់ស្នើបទចោទមានចំនួន ១០ទំព័រ ដែលរៀបរាប់លម្អិតអំពីការចោទប្រកាន់ប្រឆាំងនឹង លោក Herzog ក៏ដូចជាកាតព្វកិច្ចរបស់ប្រទេសអូស្ត្រាលីក្រោមច្បាប់អន្តរជាតិ និងច្បាប់ក្នុងស្រុករបស់ខ្លួន។
លោក Rawan Arraf នាយកប្រតិបត្តិនៅ ACIJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កន្លែងដែលរកឃើញដោយអន្តរជាតិ ដែលអាចជឿទុកចិត្តបានបង្ហាញពីការញុះញង់ឱ្យប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ជាកន្លែងដែលប្រទេសមួយមិនគួរធ្វើឡើងនោះ ហើយអូស្ត្រាលីមានទាំងសិទ្ធិអំណាចផ្លូវច្បាប់ និងការទទួលខុសត្រូវក្នុងសកម្មភាពជាក់ស្តែង ដែលបានប្រព្រិត្តិផងដែរ»។
តែយ៉ាងណា លោក Arraf ក៏បានលើកឡើងដែរថា រដ្ឋាភិបាលអូស្ត្រាលីនឹងបង្ហាញការមិនយកចិត្តទុកដាក់ខ្លាំង ចំពោះកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ខ្លួនទេ ដោយអនុញ្ញាតឱ្យ លោក Herzog ចូលក្នុងប្រទេសអូស្ត្រាលីដោយគ្មានការស៊ើបអង្កេតរបស់ AFP ឡើយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


