ព័ត៌មានជាតិ
ឧប. វង្សី វិស្សុត ជំរុញដល់អាជ្ញាធរយកចិត្តទុកដាក់លើពលរដ្ឋដើម្បីរក្សាភាពជឿជាក់ និងសាមគ្គីភាព
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យបន្តខិតខំបម្រើប្រជាជនដោយភាពស្មោះត្រង់ គោរពច្បាប់ ធ្វើអំពើល្អ ត្រឹមត្រូវ ពិសេសពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ដូចជាការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ព្រមទាំងការដោះស្រាយទំនាស់ផ្សេងៗជូនប្រជាពលរដ្ឋដើម្បីឱ្យពលរដ្ឋមានសន្ដិសុខផ្លូវចិត្ត និងភាពជឿជាក់កាន់តែខ្លាំងមកលើរាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានលើកឡើងថា ការយកចិត្តទុកដាក់លើប្រជាជនពិតប្រាកដ រក្សាបាននូវសន្ដិសុខផ្លូវចិត្ត និងភាពជឿជាក់ពីពលរដ្ឋកាន់តែខ្លាំងវានឹងធានាដល់មូលដ្ឋានគ្រឹះសាមគ្គីភាព និងឯកភាពជាតិដែលគ្មានកម្លាំងណាមកបំបែកបានទេ។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថាក្នុងស្ថានការណ៍ដែលពិភពលោកកំពុងបាត់បង់សណ្ដាប់ធ្នាប់ ហើយអ្នកខ្លាំងប្រើកម្លាំង កម្ពុជាត្រូវពង្រឹងខ្លួនឱ្យខ្លាំងក្លាលើគ្រប់វិស័យទាំងសេដ្ឋកិច្ច សង្គមកិច្ច និងការពារជាតិ ដោយត្រូវពង្រឹងគោលជំហរស្មារតី សាមគ្គីភាព ឯកភាពជាតិ និងត្រូវមានវិន័យ ហើយរួមសហការគ្នាជាកម្លាំងតែមួយ ទាំងរដ្ឋាភិបាល កងទ័ព និងប្រជាជន ជាមួយនឹងការប្តេជ្ញាចិត្តឱ្យលើសពីធម្មតា ចេះហ៊ានឈឺឆ្អាល ចែករំលែក និងលះបង់ឱ្យលើសពីធម្មតាព្រមទាំងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


