Connect with us

ជីវិតកម្សាន្ដ

“សោកនាដកម្មភ្នំខ្មោច” មិនត្រឹមជាសាច់រឿងគ្រួសារបណ្ឌិត គួច ម៉េងលីទេ ជាការផ្គុំសាច់រឿងជនរងគ្រោះផ្សេងទៀត

បានផុស

នៅ

ផលិតករនិងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា បានចេញមកបញ្ជាជាថ្មីថា ចំពោះភាពយន្តប្រសាស្ត្ររឿង “សោកនាសកម្មភ្នំខ្មោច” មិនត្រឹមតែជាសាច់រឿងរបស់គ្រួសារបណ្ឌិត គួច ម៉េងលី ម្នាក់ទេតែគឺជាការផ្គុំសាច់រឿងគ្រួសារជនរងគ្រោះផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការចាយទុនរាប់សែនដុល្លារ ដើម្បីផលិតរឿងប្រវត្តិសាស្ត្រ “សោកនាសកម្មភ្នំខ្មោច” នេះឡើងគឺក្នុងគោលបំណង ដើម្បីបង្ហាញពិភពលោកឱ្យបានដឹងនូវទង្វើដ៏អាក្រក់របស់ទាហ៊ានថៃមកលើជនភៀសសឹកកម្ពុជាយ៉ាងព្រៃផ្សៃបំផុត។ នេះបើតាមការលើកឡើងរបស់លោក លៀក លីដា ដែលជាថៅកែផលិតកម្ម LD កាលពីថ្មីៗកន្លងទៅ។

ស្របពេលជាមួយគ្នានេះដែរ ផលិតករភាពយន្តរូបនេះ បានអះអាងថា រឿងប្រវត្តិសាស្រ្ត” សោកនាសកម្មភ្នំខ្មោចមិនមែនគ្រាន់តែជារឿងដែលនិយាយអំពីសាច់រឿងរបស់គ្រួសារលោកគ្រូ គួច ម៉េងលី តែម្នាក់ឯងប៉ុណ្ណោះទេ។ វាជារឿងប្រវត្តិសាស្ត្រដែលលោកផលិតឡើងពីការផ្គុំសាច់រឿងរបស់គ្រួសារជនរងគ្រោះផ្សេងៗដែលមានច្រើនសកម្មភាពច្រើនគ្រួសារខុសៗគ្នា។

ដោយឡែកកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានអញ្ជើញចុះសួរសុខទុក្ខនិងទស្សនាសកម្មភាពនៃការថតភាពយន្តរឿង”សោកនាដកម្មភ្នំខ្មោច”ផងដែរ ដោយក្នុងសកម្មភាពនោះ អ្នកឧកញ៉ាក៏បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លារ ដល់ក្រុមការងារផលិតនិងតួសម្តែងដែរ។

គួរឱ្យដឹងដែរថា ជាជំហរថៅកែផលិតកម្ម LD និងជាអ្នកដឹកនាំភាពយន្តដ៏ឆ្នើមរបស់ខ្មែរលោក លៀក លីដា បានអះអាងនិងប្តេជ្ញាឆន្ទ:របស់ខ្លួនថាទោះបីជាការថតរឿងប្រវត្តិសាស្ត្រ “សោកនាដកម្មភ្នំខ្មោច” មានការជួបភាពលំបាកយ៉ាងក៏ដោយក៏លោកនៅតែបន្តការថតរឿងប្រវត្តិសាស្ត្រមួយនេះរហូតដល់ចប់៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម