Connect with us

ព័ត៌មានអន្ដរជាតិ

អត្រាស្លាប់​នៅ​អ៊ុយក្រែ​ន​​ខ្ពស់​ជាង​ជិត៣ដង​ធៀប​អត្រា​កំណើត​នៅ​អ៊ុយក្រែន​

បានផុស

នៅ

ប្រទេសអ៊ុយក្រែនបានកត់ត្រាការស្លាប់ច្រើនជាងកំណើតជិតបីដង​​ក្នុងឆ្នាំ​២០២៥ ខណៈដែល​ប្រទេស​នេះ​​កំពុង​​​ធ្វើសង្គ្រាម​ប្រយុទ្ធ​​​​តទល់​ជាមួយ​មហាអំណាច​រុស្ស៊ី​ដែល​បាន​លើក​ទ័ព​ចូលឈ្លាន​ពាន​អ៊ុយក្រែន​អស់រយៈពេលជិត​៤ឆ្នាំ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុមសាច់ញាតិ​បាន​ដាក់​កម្រង​បូជាដល់​សាច់ញាតិដែលស្លាប់ក្នុងសង្គ្រាម​ជាមួយរុស្ស៊ី។ PBS


ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Interfax បានរាយការណ៍ថា ទិន្នន័យថ្មីពីក្រសួងយុត្តិធម៌អ៊ុយក្រែន បាន​បង្ហាញថា ប្រទេស​អ៊ុយក្រែន​បាន​កត់ត្រាការស្លាប់ច្រើនជាងកំណើត ២.៩ដងក្នុងឆ្នាំ​មុន​​។

មន្ត្រីអ៊ុយក្រែន​បានឲ្យ​ដឹងថា ចំនួនអ្នកស្លាប់ចំនួន ៤៨៥ ៣០០​នាក់ បើប្រៀបធៀបទៅនឹងកំណើតដែលបានចុះឈ្មោះចំនួន​ត្រឹមតែ​១៦៨ ៧៨០​នាក់​​ប៉ុណ្ណោះ​។ អត្រាកំណើតបានធ្លាក់ចុះប្រហែល ៧៩០០ ឬជិត ៥ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៤​ ខណៈដែលអត្រាមរណភាពក៏បានធ្លាក់ចុះប្រហែល ៩៧៩០​ ឬ 2 ភាគរយផងដែរ។

សមាមាត្រសម្រាប់ចំនួនអ្នកស្លាប់ដែលបានចុះឈ្មោះទៅនឹងចំនួនកំណើតគឺខ្ពស់បំផុតនៅក្នុងតំបន់ Kherson និង Donetsk ដែលមានកំណត់ត្រាការស្លាប់ច្រើនជាងកំណើត ១១.៩ និង ១១.២​ ដង​តាមខេត្តនិមួយៗ​។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងទីក្រុង Donetsk អស់រយៈពេលជាច្រើនខែមកហើយ។

តំបន់ Rivne ភាគពាយ័ព្យបានរាយការណ៍ពីអត្រាមរណភាពទៅនឹងកំណើតទាបបំផុតគឺ ១.៥ ដង ខណៈដែលរដ្ឋធានី កៀវ គឺ ១.៩។ នេះបើយោងតាមទីភ្នាក់ងារ។

នៅឆ្នាំ ២០២១ មុនពេលរុស្ស៊ីចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនលើអ៊ុយក្រែន ប្រទេសនេះមានអ្នកស្លាប់ចំនួន ៧១៤ ២៦០ នាក់ និងកំណើតចំនួន ២៧៣​៧៧០ នាក់ ដែលតិចជាងប្រហែល ២,៦ ដង៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម