ព័ត៌មានជាតិ
សម្ដេចតេជោបំពាក់គ្រឿងឥស្សរិយយសដល់ឯកអគ្គរដ្ឋទូតឡាវ និងឥណ្ឌូណេស៊ី ខណៈទូតទាំងពីរត្រូវចប់អាណត្តិ
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបដាច់ដោយឡែកជាមួយឯកអគ្គរដ្ឋទូតឡាវ និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ដែលត្រូវចប់អាណត្តិបេសកកម្មនៅកម្ពុជាបានចូលជួបសម្តែងការគួរសម និងជម្រាបលា។ ឯកអគ្គរដ្ឋទូតទាំងពីរ ត្រូវបានសម្ដេចតេជោ បំពាក់នូវគ្រឿងឥស្សរិយយស «សហមេត្រី» ចំពោះកិច្ចខិតខំពូនជ្រុំចំណងទាក់ទងជាមួយកម្ពុជា។

គ្រឿងឥស្សរិយយស «សហមេត្រី» ថ្នាក់មហាសេរីវឌ្ឍន៍ ត្រូវបានបំពាក់ជូនលោក ប៊ួកែវ ភុំវង្សសាយ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា និងលោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា។ បើតាមព្រឹទ្ធសភា គ្រឿងឥស្សរិយយសដែលប្រគល់ជូនពេលនេះ គឺជាការតបស្នងចំពោះការខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូតទាំងពីរប្រទេស ដែលបានរួមចំណែកជំរុញទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា-ឡាវ និងកម្ពុជា-ឥណ្ឌូណេស៊ី។

សម្ដេចតេជោ ហ៊ុន សែន បានពីលើកឡើងដោយវាយតម្លៃខ្ពស់ចំពោះសន្ទុះកើនឡើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិដ៏រឹងមាំរវាងកម្ពុជា និងឡាវ ក៏ដូចជាកម្ពុជា និងឥណ្ឌូណេស៊ី តាមរយៈតួនាទីដ៏សំខាន់របស់ឯកអគ្គរដ្ឋទូតទាំងពីរប្រទេសប្រចាំនៅកម្ពុជា ជាពិសេសនោះ ការសម្របសម្រួលឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិតជាបន្តបន្ទាប់។

តាមការឱ្យដឹងពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបទាំងពីរនោះ សម្ដេតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យមានការពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឱ្យសមស្របនឹងទំហំទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា-ឡាវ និងកម្ពុជា-ឥណ្ឌូណេស៊ី៕

អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


