Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និង រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រ កាយស្តារប្រឡាយមេ ១ ខ្សែ បញ្ចៀសការជន់លិចក្នុងសាលាជម្ពូវ័ន

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២៦ នេះ លោក បាង លីដា អភិបាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់​រង​ទី ១ នៃ​សាលា​សង្កាត់​ចោមចៅ​ទី ៣ ព្រមទាំង​ក្រុមការងារ បាន​ចុះ​ពិនិត្យ​ដាក់​គ្រឿងចក្រ​ស្តារ​ប្រឡាយ​មេ ១ ខ្សែ ដើម្បី​បរិស្ថាន​ស្អាត បញ្ចៀស​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ក្នុង​បរិវេណ​វិទ្យាល័យ ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ សុជាតិ បាន​ឲ្យ​ដឹង​ថា ដោយ​ឃើញ​ប្រឡាយ​ខាង​លើ​ពោរពេញ​ទៅ​ដោយ ស្មៅ សំរាម កាកសំណល់​ជា​ច្រើន ជា​ហេតុ​បង្ក​ឲ្យ​ចរន្ត​ទឹក​ហូរ​យឺត ងាយ​ជន់​លិច​នា​រដូវវស្សា លោក ប៉ាង លីដា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ ដាក់​គ្រឿងចក្រ​ស្តារ​យក​កាកសំណល់​ចេញពី​ប្រឡាយ។ ក្នុង​នោះ ដើម្បី​សម្រួល​ដល់​ចរន្ត​ទឹក​ហូរ​បាន​លឿន បញ្ចៀស​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង នា​រដូវ​វស្សា។

លោក​បាន​បន្ត​ថា ការ​កាយ​ស្តារ​ប្រឡាយ​មេ​នេះ​មាន​ប្រវែង ១ ពាន់​ម៉ែត្រ នៅ​បរិវេណ​វិទ្យាល័យ ចំណេះ​ទូទៅ និង​បច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ក្នុង​ភូមិ​ជម្ពូ​វ័ន ១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជាមួយ​គ្នា​នោះ លោក ប៉ាង លីដា និង​លោក សុទ្ធ សុជាតិ ក៏បាន​ណែនាំ​ដល់​សិស្សានុសិស្ស ឲ្យ​ចេះ​ថែរក្សា អនាម័យ បរិស្ថាន បាន​ល្អ និង​ត្រូវ​នាំគ្នា​ដើរ​រើស​សំរាម​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម