Connect with us

ព័ត៌មានអន្ដរជាតិ

មុនទៅប៉េកាំង, អង់គ្លេសបញ្ចាក់ មិនជ្រើសរវាងអាមេរិក និង ចិនដាច់ខាត

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅ Downing Street កាលពីថ្ងៃទី ២៦ ខែមករាថា ខ្លួននឹងមិនជ្រើសរើស រវាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឬចិនទេ មុនពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងប៉េកាំង ក្នុងរយៈពេល៨ឆ្នាំ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយពី BBC លោក Starmer បានលើកឡើងអំពីការជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយមិនធ្វើឲ្យលោកត្រាំអាក់អន់ចិត្ត ឬបំផ្លាញទំនាក់ទំនងជាមួយអាមេរិកឡើយ។ លោកត្រូវតែធ្វើពាណិជ្ជកម្មផលប្រយោជន៍ ដើម្បីរក្សាទំនាក់ទំនងជាមួយប្រទេសទាំងពីរ។ ប៉ុន្តែក្នុងន័យថា ខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក ជាក់ស្តែងពួកគេនៅតែរក្សាភាពជាដៃគូនេះ ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ និងការពារជាតិ។ ផ្ទុយទៅវិញ វាមិនសមហេតុផលទេក្នុងការងាកក្រោយ ហើយមិនអើពើនឹងចិន ដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ជាមួយនឹងឱកាសអាជីវកម្មជាច្រើន។

សេចក្តីថ្លែងការណ៍នេះកើតឡើង មុនពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។ នេះជាលើកដំបូងដែលនាយករដ្ឋមន្ត្រីអង់គ្លេស ទៅទស្សនកិច្ចប្រទេសចិនក្នុងរយៈពេល ៨ ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា Mark Carney ទៅកាន់ទីក្រុងប៉េកាំង។ ជាក់ស្ដែង ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមកំហែងដាក់ពន្ធ ១០០ ភាគរយលើប្រទេសកាណាដា បន្ទាប់ពីដំណើរទស្សនកិច្ចកើតឡើងភ្លាមៗ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ក៏ជាជំហានមួយក្នុងការអនុវត្តការសន្យាបោះឆ្នោតរបស់គណបក្សពលករ ដើម្បីកសាងទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងប៉េកាំងឡើងវិញ ដែលកាន់តែយ៉ាប់យ៉ឺនដោយសារការមិនចុះសម្រុងគ្នាទាក់ទងនឹងទីក្រុងហុងកុង ជំងឺកូវីដ-១៩ និងការចោទប្រកាន់ពីបទចារកម្ម។

ជាពិសេស បន្ទាប់ពីអ្វីដែលហៅថា «យុគសម័យមាស» នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិន ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី David Cameron ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះបន្តិចម្តងៗ។ នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងចិនឈានដល់ ៩៣ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹង ១៤១ ពាន់លានដុល្លាររវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ចិនតបវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មកាណាដា មិនបានវាយប្រហារ អាមេរិក ទេ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម