Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្លងច្រើនទៅៗ! ឥណ្ឌាបង្ខំលក់វ៉ាក់សាំង AstraZeneca ទៅមន្ទីរពេទ្យឯកជនតម្លៃជិត ៨ ដុល្លារក្នុងមួយដូស

បានផុស

នៅ

វិទ្យាស្ថានផលិតឱសថឥណ្ឌា Serum (SII) បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងលក់វ៉ាក់សាំង AstraZeneca ទៅរដ្ឋាភិបាលរបស់ប្រទេសក្នុងតម្លៃ ៤០០ រូពី (៥.៣០ ដុល្លារ) ក្នុងមួយដូស និងទៅមន្ទីរពេទ្យឯកជនក្នុងតម្លៃ ៦០០ រូពី (៧.៩៥ ដុល្លារ) ក្នុងមួយដូស ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លើសពីនេះ ដោយសារភាពស្មុគស្មាញ និងភាពបន្ទាន់នៃស្ថានភាពបច្ចុប្បន្ន វាជាការលំបាកក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដោយឯករាជ្យ និងមិនគិតថ្លៃដល់អង្គភាពក្រុមហ៊ុននីមួយៗ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបន្តថា “យើងនឹងជំរុញឲ្យក្រុមហ៊ុនសហគ្រាស និងឯកជនទាំងអស់ទទួលបានវ៉ាក់សាំងទាំងនេះតាមរយៈរដ្ឋដែលសម្របសម្រួលទៅតាមយន្តការ និងប្រព័ន្ធសុខាភិបាលឯកជន” ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៥,៦១៦,១៣០ ករណី និងមានអ្នកស្លាប់ចំនួន ១៨២,៥៧០ នាក់ ខណៈមានអ្នកជាសះស្បើយ ១៣,២៧៦,០៣៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ អ្នកវិទ្យាសាស្ត្ររកឃើញតម្រុយមួយចំនួនទាក់ទងនឹងករណីកកឈាមនៃវ៉ាក់សាំង AstraZeneca

ចុចអាន ៖ ប្រទេសមួយចំនួនដាក់កំហិតប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្រោយមានករណីកកឈាមដ៏កម្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម