ព័ត៌មានអន្ដរជាតិ
ចិនសន្យាផ្តល់ការគាំទ្រដល់គុយបា ក្រោយមានការគំរាមកំហែងកាន់តែខ្លាំងពីអាមេរិក
រដ្ឋាភិបាលចិនបានប្តេជ្ញាក្នុងការផ្តល់ «ការគាំទ្រ និងជំនួយ» ដល់ប្រទេសគុយបា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន រួមទាំងការទម្លាក់មេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងហាវ៉ាណា បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏សាហាវរបស់អាមេរិកកាលពីដើមខែមករានេះ។ លោក Guo បានជំរុញឲ្យអាមេរិកដកការហ៊ុមព័ទ្ធសេដ្ឋកិច្ច ដែលបានអនុវត្តរាប់ទសវត្សរ៍មកហើយនោះចេញជាបន្ទាន់ និងបញ្ឈប់សកម្មភាពដែលបំផ្លាញស្ថិរភាពក្នុងតំបន់ ដោយបានបញ្ជាក់ជាថ្មីនូវសម្ព័ន្ធមិត្តសង្គមនិយមដ៏យូរអង្វែងរបស់ចិនជាមួយប្រទេសដែនកោះមួយនេះ។
ភាពតានតឹងបានឈានដល់ចំណុចរបត់ដ៏សំខាន់មួយ ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថាគុយបា «ជិតដល់ពេលដួលរលំហើយ» ដោយបានដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងហាវ៉ាណាឲ្យ «ធ្វើកិច្ចព្រមព្រៀង» បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងផលវិបាកដូចអ្វីដែលបានកើតឡើងនៅវ៉េណេស៊ុយអេឡា។ របាយការណ៍បានបង្ហាញថា រដ្ឋបាលលោកត្រាំ កំពុងពិចារណាលើការហ៊ុមព័ទ្ធផ្លូវទឹក ដើម្បីកាត់ផ្តាច់ការនាំចូលប្រេងទៅកាន់គុយបា ដែលជាយុទ្ធសាស្ត្រក្នុងគោលបំណងបង្ខំឲ្យរដ្ឋាភិបាលគុយបាជួបវិបត្តិថាមពល។
ជាការឆ្លើយតបទៅនឹងការគំរាមកំហែងនៃសកម្មភាពយោធា ឬសេដ្ឋកិច្ច ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel កាលពីពេលថ្មីៗនេះ បានចុះពិនិត្យដោយផ្ទាល់នូវសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយបានចាត់ទុកសមយុទ្ធទាំងនោះថាជាវិធានការរារាំងចាំបាច់ ដើម្បីការពារអធិបតេយ្យភាពជាតិ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


