ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ចេញផ្សាយទស្សនាវដ្តីអេឡិកត្រូនិចឆ្នាំ២០២៥ ដែលមានអត្ថបទសំខាន់ៗជាច្រើន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីការចេញផ្សាយទស្សនាវដ្តីអេឡិកត្រូនិចឆ្នាំ២០២៥ ដែលមានអត្ថបទសំខាន់ៗជាច្រើន។

តាមរយៈទំព័រហ្វេសប៊ុកនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា នាយកដ្ឋានសៀវភៅ និងការអាននៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានចេញផ្សាយទស្សនាវដ្តីអេឡិកត្រូនិចឆ្នាំ២០២៥ ដែលមានអត្ថបទជាច្រើនទាក់ទងទៅនឹង អត្ថបទស្រាវជ្រាវ, របាយការណ៍ និងគម្រោងការណ៍, សកម្មភាព និង ព្រឹត្តិការណ៍សំខាន់ៗ និងអក្សរសិល្ប៍ និងកម្សាន្ត។
នៅជំពូកទី១ នៃទស្សនាវដ្តីនេះ និយាយអំពីអត្ថបទស្រាវជ្រាវផ្សេងៗទាក់ទងនឹងសិល្បៈ វប្បធម៌ដូចជា៖ អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម គំនូរ ចម្លាំក់ ភ្លេង របាំ ជំនឿ ទំនៀមទម្លាប់ របរចិញ្ចឹមជីវិត ឧបករណ៍ប្រពៃណី ភូមិសាស្ត្រ និងធម្មជាតិ។ល។ ជំពូកទី២ និយាយពីរបាយកាណ៍ផ្សេងៗដែលក្រសួងរៀបចំរួមមាន៖ កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ សន្និបាតបូកសរុបការងារវប្បធម៌ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ផែនការសកម្មភាពការងាររបស់ក្រសួង។ល។ កិច្ចសហប្រតិបត្តិការទាំងក្នុងស្រុក និងក្រៅស្រុក។

ចំណែកនៅជំពូកទី៣ រៀបរាប់ពីសកម្មភាពការងាររបស់ក្រសួង និងមន្ទីរដែលបានប្រារព និងអនុវត្ត ដូចជាទិវាវប្បធម៌ជាតិ ការសម្តែងសិល្បៈ ពិព័រណ៌ កំណាយស្រាវជ្រាវ កិច្ចការអភិរក្ស និងគាំពារ(ប្រាសាទ វត្ត ចម្លាក់ គំនូរ រមណីដ្ឋាន ទេសចរណ៍ ធម្មជាតិ វប្បធម៌ ភ្លេង របាំជាដើម)។ នៅជំពូកទី៤ និយាយពីរឿងរ៉ាវផ្សេងៗ ពិសេសរឿងទាក់ទងនឹងសាសនា មានរាមកេរិ៍្ត ជាតក និងសាសស្ត្រាល្បែងជាដើម។
ទស្សនាវដ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បង្កើតឡើងក្នុងគោលបំណងអប់រំ និងផ្សព្វផ្សាយចំណេះដឹងផ្នែកសិល្បៈ និងវប្បធម៌ដល់មហាជនទូទៅ។ លោកអ្នកអាចចូលទៅអានបានតាមរយៈ Qr.code ខាងក្រោម៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


