Connect with us

សេចក្ដីជូនដំណឹង

Sailun កំពុងទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាជនខ្មែរ ក្នុងសម័យកាល ៥០០ ឆ្នាំ មិនធ្លាប់មាន

បានផុស

នៅ

ភាពអស់សង្ឃឹមពីសំណាក់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ជាពិសេសសហគ្រិនខ្មែរដែលផលិតយីហោក្នុងស្រុក យើងទាំងអស់គ្នាធ្លាប់ដឹងស្រាប់ហើយថា ប្រទេសយើងកន្លងមកអស់រាប់រយឆ្នាំមកហើយប្រជាជនស្ទើរតែមួយប្រទេសដែលពុំសូវចាប់អារម្មណ៍នូវផលិតផលផលិតក្នុងស្រុកប៉ុន្មានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយពួកគាត់គិតថា របស់ខ្មែរអន់ ប្រើមិនកើត ខ្វះគុណភាព គ្មានស្តង់ដាជាដើម។ ហើយម្នាក់ៗឱ្យតម្លៃតែរបស់នាំចូល ឱ្យតែរបស់នាំចូល គឺដឹងតែល្អ គ្រប់ដប់តែម្តង ញាំពេញៗមាត់ ដោយប្រើមិនញញើតដៃ ទោះបីរបស់នោះប្រើទៅធ្លាប់មានបញ្ហាក៏ដោយក៏នៅតែជឿជាក់ផ្គាប់មុខតែម្តងជាពិសេសសំបកកង់ឡាននេះឯង។

យ៉ាងណាមិញ ស្ថានភាពប្រទេសយើងជួបការលំបាកជាច្រើនទសវត្សរ៍មកហើយធ្វើឱ្យការផលិតក្នុងស្រុកនៅមានកម្រិតជាហេតុខ្វះការជឿជាក់ ខ្វះការគាំទ្រ ខ្វះការទុកចិត្តនូវផលិតផលផលិតក្នុងប្រទេសខ្លួន។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ សម័យកាលហាក់មានការប្រែប្រួល ៣៨០ ដឺក្រេ បែរជាប្រជាជនខ្មែរស្ទើរពេញមួយផ្ទៃប្រទេសជាពិសេសក្មេងៗជំនាន់ក្រោយ (Gen Z) ងាកមកគាំទ្រផលិតផលផលិតក្នុងស្រុកយ៉ាងគំហុក ស្ទើរមិនគួរ​ឱ្យជឿ។

យើងនៅចាំបានថា កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន PICG បានដាក់សម្ពោធសាកល្បងនូវផលិតផលក្នុងស្រុកជាសំបកកង់ឡានម៉ាក Sailun ដែលផលិតមុនគេ ធំជាងគេ ដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរមុនគេរហូតដល់ ៩៥​ភាគរយ។ អ្វីដែលមិនគួរឱ្យជឿ និងមិនស្មានដល់នោះគ្រាន់តែមួយយប់មានការបញ្ជាទិញរហូតដល់ជាង ១ ម៉ឺនគ្រាប់ឯណោះ។

ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន ទោះបីក្នុងស្ថានភាពលំបាកជាពិសេសសង្រ្គាមរវាងខ្មែរ-ថៃ ប្រជាជនខ្មែររឹតតែសម្រុកមកគាំទ្រនូវផលិតផលដ៏ល្អឥតខ្ចោះមួយនេះដែលផលិតចេញពីជ័រកៅស៊ូខ្មែរស្ទើរតែ១០០% ដែលដុះលើទឹកដីខ្មែរ រោងចក្រផលិតលើដីខ្មែរ ជួយដល់កសិផលជាតិ ជាផលិតផលជាតិ ជួយគាំទ្រសេដ្ឋកិច្ចជាតិ រហូតដល់ជាប់ ចំណាត់ថ្នាក់លេខ១ ជាសំបកកង់ដែលប្រជាជនខ្មែរទុកចិត្តហើយប្រើច្រើនបំផុតនៅកម្ពុជានៅក្នុងឆ្នាំ២០២៥ ព្រមទាំងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរាត្រីថ្ងៃទី ១៨ ដែលជាប្រភេទពានរង្វាន់លក់បានច្រើនបំផុតប្រចាំតំបន់អាស៊ី​ (Asia) មានប្រទេសរហូតដល់៤៨ ក្នុងនោះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ផងដែរ។

ពានរង្វាន់ទាំងពីរនេះហើយ ឆ្លុះបញ្ចាំងឱ្យឃើញថា ខ្មែរបច្ចុប្បន្ននេះ ពិតជាបានជឿជាក់ ទុកចិត្តយ៉ាងខ្លាំងនូវផលិតផលផលិតក្នុងប្រទេសខ្លួនឯងមិនដូចសម័យកាលណាៗទាំងអស់។

ការរួមគ្នាជាធ្លុងមួយមកគាំទ្រផលិតផលក្នុងស្រុកខ្លួនឯងនេះហើយជាកម្លាំងដ៏មហាសាលដែលអាចឱ្យសេដ្ឋកិច្ចប្រទេសជាតិយើងមានខឿនសេដ្ឋកិច្ចរឹងមាំ ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងសកលលោកផងដែរ។

គ្រប់យ៉ាងលុះត្រាតែប្រទេសយើងខ្លាំងទើបគេលែងមើលងាយ។ សំបកកង់ឡានខ្មែរម៉ាក Sailun ជាផលិតផលផលិតក្នុងស្រុកដែលគួរឱ្យទុកចិត្តបំផុត និងមានរោងចក្រច្បាស់លាស់រហូតដល់ ៩ នៅលើពិភពលោក៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម