សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិចិនម្នាក់ សង្គ្រោះនារីរងគ្រោះខ្មែរម្នាក់ ករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅខណ្ឌបឹងកេងកង
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលជំនាញ បានបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ នៅខណ្ឌបឹងកេងកង ដោយឃាត់ខ្លួនជនដៃដល់ជនជាតិចិនម្នាក់ និងរំដោះនារីរងគ្រោះជនជាតិខ្មែរម្នាក់។


ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌ និងកម្លាំងជំនាញ បានចុះឆែកឆេរចំណុចអគារលេខ ៦២៣ AGILE SKY RESIDENCE នៅផ្លូវមុនីវង្ស ភូមិ ៧ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការកម្លាំងជំនាញបានធ្វើការឆែកឆេរបន្ទប់លេខ A36-16 និងបន្ទប់លេខ A36-17 ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធក្នុងករណីឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់ចំនួន ៥,០០០ ដុល្លារ។ កម្លាំងអាជ្ញាធរបានដកហូតសម្ភារៈរួមមាន ៖ លិខិតឆ្លងដែនចំនួន ១ ច្បាប់ , សៀវភៅការងារជនបរទេសចំនួន ១ សន្លឹក , ម្សៅម៉ត់សចំនួន ២ កញ្ចប់ (សង្ស័យជាគ្រឿងញៀន) , ក្រាមពណ៌សថ្លាចំនួន ៤ កញ្ចប់ តូច ២ ធំ ២ (សង្ស័យជាគ្រឿងញៀន) , ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២ , ថ្នាំគ្រាប់អក្សរ wwy ចំនួន ១២ គ្រាប់ , សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងខ្សែច្រវាក់ដែកអ៊ីណុកពណ៌ស ប្រវែងជាង ១ ម៉ែត្រ។

មន្ត្រីជំនាញ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ REN XIAOPENG អាយុ ៤២ ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36-17 ជាន់ទី ៣៦។ ចំណែកជនរងគ្រោះឈ្មោះ ហ គ ហ ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ ជនរងគ្រោះ និងជនសង្ស័យ បានចូលមកស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36 -17 ជាន់ទី ៣៦ អគារខាងលើ។ លុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ ជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះឆាតទៅទារលុយបងស្រីបង្កើតជនរងគ្រោះចំនួន ៥,០០០ ដុល្លារ។ បន្ទាប់មក បងស្រីរបស់ជនរងគ្រោះបានមករាយការណ៍ និងដាក់ពាក្យប្តឹងនៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី ៣។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


