ព័ត៌មានអន្ដរជាតិ
អស់ចម្ងល់! មូលហេតុចាក់វ៉ាក់សាំងហើយឈឺត្រង់កន្លែងចាក់ និងវិធីដោះស្រាយងាយៗ
ប្រព័ន្ធភាពស៊ាំរបស់យើងមានលក្ខណៈប្លែកពីគ្នា ដូច្នេះមនុស្សនឹងឆ្លើយតបខុសៗគ្នាទៅនឹងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។

ផលប៉ះពាល់ដែលអ្នកអាចជួបប្រទះបន្ទាប់ពីការចាក់វ៉ាក់សាំង អាចពឹងផ្អែកលើប្រភេទធំៗ ដូចជាអាយុនិងភេទ ក៏ដូចជាលក្ខណៈបុគ្គលបន្ថែមទៀតដូចជាហ្សែនឬប្រវត្តិនៃការឆ្លងរោគផងដែរ។
ជាទូទៅ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថា វាជារឿងធម្មតាទេដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួនរហូតដល់ទៅ៤៨ម៉ោង ក្រោយពេលចាក់រួច។ នោះជាសញ្ញាបង្ហាញថា វ៉ាក់សាំងកំពុងបំពេញការងាររបស់ខ្លួន។

ផលប៉ះពាល់ទូទៅរួមមានការឈឺចាប់នៅកន្លែងចាក់ថ្នាំ អស់កម្លាំងនិងឈឺក្បាល។
តើហេតុអ្វីបានជាអ្នកឈឺចាប់នៅកន្លែងចាក់ថ្នាំ ហើយត្រូវធ្វើដូម្តេចដើម្បីបំបាត់ភាពឈឺចាប់?

នៅពេលដែលវ៉ាក់សាំងចូលទៅក្នុងដៃរបស់អ្នក លំហូរឈាមបានកើនឡើង ហើយកោសិកាភាពស៊ាំប្រញាប់ប្រញាល់មកប្រមូលផ្តុំនៅកន្លែងចាក់។ នេះអាចបណ្តាលឲ្យឈឺចាប់នៅកន្លែងចាក់ថ្នាំ ដែលជាផលប៉ះពាល់ទូទៅបំផុតពីការវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
CDC ណែនាំឲ្យដាក់ក្រណាត់ស្អាតនិងត្រជាក់លើកន្លែងដែលអ្នកចាក់ ដើម្បីកាត់បន្ថយការឈឺ។ ក្រុមអ្នកជំនាញក៏បានណែនាំឲ្យធ្វើចលនាដៃដែលចាក់វ៉ាក់សាំងផងដែរ ដើម្បីជំរុញលំហូរឈាម។

វេជ្ជបណ្ឌិត Daniel Summers គ្រូពេទ្យកុមារនៅរដ្ឋ Maine បានប្រាប់គេហទំព័រ Insider នាពេលថ្មីៗនេះថា “តាមរយៈការធ្វើចលនាដៃ វាជួយបំបែកតំបន់រលាកកាន់តែលឿន”។
ប៉ុន្តែលោកបានបញ្ជាក់ថា កុំប្រើដៃទៅម៉ាស្សាកន្លែងចាក់វ៉ាក់សាំងឲ្យសោះ ព្រោះវាអាចធ្វើឲ្យរលាកខ្លាំងជាងមុន និងកាន់តែរលាក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ តើអាចប្រើថ្នាំបំបាត់ការឈឺចាប់មុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩បានទេ?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ