Connect with us

ព័ត៌មានអន្ដរជាតិ

ចិនព្រមានអូស្ត្រាលី ក្រោយ​ចង់​ទាមទារ​កំពង់ផែ​ដែល​ជួល​ឲ្យ​ក្រុង​ប៉េកាំង​​៩៩ឆ្នាំ​មកវិញ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលី លោក Xiao Qian បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងកង់បេរ៉ា ប្រឆាំងនឹងការចង់​បញ្ឈប់កិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំ ដែលក្រុមហ៊ុនចិនកំពុងកាន់កាប់លើកំពង់ផែ Darwin ដោយលោកបានចាត់ទុកចំណាត់ការនេះថាជាទង្វើដែលខ្វះសីលធម៌។ នេះ​បើតាម​ការ​ចេញ​​ផ្សាយ​របស់ Al Jazeera នា​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ខែ​មករា​ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Xiao Qian (រូបថត៖ EPA)

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំកាលពីថ្ងៃពុធ លោក Xiao Qian បានរិះគន់បំណងរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការដណ្តើមយកកំពង់ផែនេះមកវិញ ដោយលោកបានចោទសួរពីសុចរិតភាពនៃការបង្វែរកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅពេលដែលកន្លែងនោះចាប់ផ្តើមរកប្រាក់ចំណេញបាន។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា ទីក្រុងប៉េកាំងនឹងចាត់វិធានការ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន Landbridge Group ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីចិន លោក Ye Cheng ទោះបីជាលោកមិនបានបញ្ជាក់លម្អិតអំពីវិធានការការទូត ឬសេដ្ឋកិច្ចណាមួយក៏ដោយ។

កិច្ចព្រមព្រៀងជួលដែលមានតម្លៃ៣៥០លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ គឺជាចំណុចស្នូល​នៃភាពតានតឹងផ្នែកយុទ្ធសាស្ត្រ ខណៈដែល​លោក​នាយករដ្ឋមន្ត្រី Anthony Albanese ធ្លាប់បានសន្យាថានឹងនាំយកកំពង់ផែនេះមកឲ្យអូស្ត្រាលីគ្រប់គ្រងវិញ ដោយសារហេតុផលសន្តិសុខជាតិ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើតកាលពីថ្ងៃពុធ លោក Albanese ​បានបញ្ជាក់ជាថ្មីនូវជំហរ​នេះម្ដង​ទៀត ដោយចាត់ទុកការបង្វែរការគ្រប់គ្រងកំពង់ផែ​ពី​ចិន​មក​ឲ្យ​អូស្ត្រាលី​​​វិញថា​ជា «ផលប្រយោជន៍ជាតិ»។

ទោះបីជាមានភាពរកាំរកូសផ្នែកនយោបាយក៏ដោយ ការពិនិត្យឡើងវិញរបស់រដ្ឋាភិបាលជាច្រើនលើក បានរកឃើញថាគ្មានមូលដ្ឋានច្បាស់លាស់ក្នុងការលុបចោលកិច្ចសន្យានេះឡើយ។ ជម្លោះនេះបានបន្ថែមសម្ពាធថ្មីលើទំនាក់ទំនងរវាងប្រទេសទាំងពីរ បើទោះបីជាចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី ដែលមានតម្លៃពាណិជ្ជកម្មទ្វេភាគីជាង ២១៨ពាន់លានដុល្លារក៏ដោយ៕

កំពង់ផែ Darwin

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម