ព័ត៌មានជាតិ
ឧកញ៉ា គិត ម៉េង ណែនាំឲ្យសភាពាណិជ្ជកម្មក្រៅប្រទេសឲ្យធ្វើស្ថិតិពលរដ្ឋដើមកំណើតខ្មែរ ដើម្បីកៀរករធនធានចូលរួមអភិវឌ្ឍប្រទេសកំណើត
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់សភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានជំរុញឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រធានសភាពាណិជ្ជកម្មខេត្ត និងប្រធានសភាពាណិជ្ជកម្មក្រៅប្រទេស ដើម្បីចាប់ដៃគ្នាជួយគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះ លោកណែនាំឲ្យប្រធានសភាពាណិជ្ជកម្មក្រៅប្រទេសធ្វើស្ថិតិប្រជាពលរដ្ឋខ្មែរ ទាំងអ្នកដែលមានសញ្ជាតិដើម និងអ្នកដែលបានចូលសញ្ជាតិបរទេស ដើម្បីកៀរករធនធានជួយកសាងនិងអភិវឌ្ឍប្រទេសជាតិ។

អ្នកឧកញ៉ាបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលបានចាកចេញទៅក្រៅប្រទេសតាំងពីឆ្នាំ ១៩៧៥ ឬ ១៩៨០ បានបន្តដល់ជំនាន់ទី ២ និងទី ៣ ដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។ ជំនាន់ទី ១ អាចនឹងមានវ័យចំណាស់ ហើយពួកគាត់បានផ្ទេរទ្រព្យសម្បត្តិនិងធនធានទៅឱ្យកូនចៅជំនាន់ក្រោយដែលមានសមត្ថភាពនិងធនធានច្រើន។
គោលដៅសំខាន់គឺស្វាគមន៍ពលរដ្ឋឱ្យត្រឡប់មកស្រុកខ្មែរវិញ ដើម្បីចូលរួមចំណែកជួយកសាងនិងអភិវឌ្ឍប្រទេសជាតិ ព្រោះពួកគេជាធនធានដ៏សំខាន់។
បើតាមអ្នកឧកញ៉ា កន្លងទៅការទាក់ទាញការវិនិយោគច្រើនផ្ដោតលើជនបរទេស ប៉ុន្តែយុទ្ធសាស្ត្រថ្មីនេះត្រូវយកចិត្តទុកដាក់លើពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ដែលមានសញ្ជាតិបរទេសតែមានកំណើតជាខ្មែរ។ លោកលើកឡើងប្រទេសគោលដៅសំខាន់ៗរួមមាន បារាំង អូស្ត្រាលី នូវេហ្សេឡង់ កាណាដា និងសហរដ្ឋអាមេរិក។
គោលនយោបាយគាំទ្រពីរដ្ឋាភិបាលតាំងពីអាណត្តិរបស់សម្ដេចតេជោ បានផ្ដល់នូវទិដ្ឋាកាអចិន្ត្រៃយ៍មួយជីវិត ដែលអនុញ្ញាតឱ្យពលរដ្ឋខ្មែររស់នៅក្រៅស្រុក អាចចេញចូលស្រុកខ្មែរបានដោយមិនបាច់សុំទិដ្ឋាការឡើយ។
អ្នកឧកញ៉ាជំរុញឲ្យសភាពាណិជ្ជកម្មក្រៅប្រទេស ចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីឱ្យពលរដ្ឋខ្មែរនៅក្រៅស្រុកបានដឹងនិងសម្រួលដល់ការមកលេងឬវិនិយោគនៅកម្ពុជា។
បើតាមអ្នកឧកញ៉ា តំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសគឺជាតួអង្គយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រទាក់ទាញធនធាន និងកម្លាំងសាមគ្គីពីខ្មែរនៅក្រៅស្រុកមកជួយប្រទេសជាតិវិញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


