ព័ត៌មានអន្ដរជាតិ
អាស៊ានជំរុញថៃនិងកម្ពុជាអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែថៃប្រើលេសនយោបាយផ្ទៃក្នុងរបស់ខ្លួន
អាស៊ានបានជំរុញជាថ្មីទៀតឲ្យភាគីជម្លោះថៃនិងកម្ពុជាដោះស្រាយបញ្ចប់អរិភាពរបស់ពួកគេដោយសន្តិវិធី ដោយអនុវត្តស្របតាមច្បាប់អនុ្តរជាតិ ខណៈដែលភាគីថៃមិនអើពើដកកងទ័ពចេញពីទឹកដីកម្ពុជា និងអនុញ្ញាតឲ្យជនភៀសសឹកត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញនៅឡើយទេ។

សេចក្តីថ្លែងការណ៍៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចង្អុលបង្ហាញជាថ្មីម្តងទៀត ឲ្យប្រទេសថៃនិងកម្ពុជាដោះស្រាយបញ្ចប់ជម្លោះដោយសន្តិវិធី និងអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមពៀងដែលភាគីទាំងពីរ បានចុះហត្ថលេខាចុងក្រោយក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣កាលថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥។
ដោយធ្វើជាប្រធានប្តូរវេនអាស៊ាន រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកជំទាវ MA. THERESA P. LAZARO បានថ្លែងតាមសេចក្តីថ្លែងការណ៍ដែលបានព្រៀងទុក បន្ទាប់ពីការបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលថ្ងៃទី២៩ខែមករានេះនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីន ថា អាស៊ានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេសលើកទី 3 (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។
បន្ថែមលើនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការទាំងអស់ដោយផ្អែកលើអាណត្តិរបស់ខ្លួន។ អាស៊ានក៏ស្វាគមន៍បន្ថែមទៀតចំពោះការពង្រីកអាណត្តិរបស់ AOT និងបានកត់សម្គាល់ពីជំហាននានាដែលប្រទេសម៉ាឡេស៊ីបានអនុវត្ត ដើម្បីធានាបាននូវការផ្លាស់ប្តូរដ៏រលូននៃតួនាទីសម្របសម្រួលទៅឱ្យប្រទេសហ្វីលីពីនជាប្រធានអាស៊ាន។
លោកជំទាវ MA. THERESA បានថ្លែងថា៖«យើងអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពរបស់ខ្លួន ដោយមានគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយហេតុនេះរួមចំណែកដល់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់ទូលំទូលាយ»។
ជម្លោះនៅតាមបណ្តោយព្រំដែនរវាងកម្ពុជានិងប្រទេសថៃ បានបណ្តាលឲ្យផ្ទុះអាវុធទ្រង់ទ្រាយធំមិនធ្លាប់មាន ដោយភាគីថៃប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ និងមធ្យោបាយប្រយុទ្ធទំនើប ដូចជា ការប្រើប្រាស់យន្តហោះចម្បាំង F-16 Gripen យន្តហោះគ្មានបើក ដោយទម្លាក់គ្រាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា បំផ្លាញប្រាសាទបុរាណ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបណ្តាលឲ្យមានជនភៀសសឹកប្រមាណ១លាននាក់ក្នុងការផ្ទុះអាវុធទាំងពីរលើក។
ទោះបីជាសហគមន៍អន្តរជាតិ រួមទាំងមហាអំណាចសហរដ្ឋអាមេរិក និងចិន បានអំពាវនាវម្តងហើយម្តងទៀតឲ្យភាគីជម្លោះដោះស្រាយបញ្ចប់អរិភាពដោយសន្តិវិធី ប៉ុន្តែបញ្ហាជម្លោះនយោបាយផ្ទៃក្នុងរបស់ថៃ ត្រូវបានគេមើលឃើញថា ថៃបានប្រើជាលេសមិនព្រមអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខារួចហើយ។
ជាក់ស្តែងភាគីកម្ពុជាកិច្ចប្រជុំគណៈកម្មការកំណត់ព្រំដែនខណ្ឌសីមាព្រំដែនគោក (JBC)នៅដើមខែមករាឆ្នាំ២០២៦នេះ ភ្លាមៗបន្ទាប់មានបទឈប់បាញ់កាលថ្ងៃទី២៧ខែធ្នូ២០២៥ ប៉ុន្តែភាគីថៃបានស្នើពន្យារពេលរហូតដល់ភាគីថៃបោះឆ្នោត និងបង្កើតរដ្ឋាភិបាលថ្មីរួច ប៉ុន្តែក្រុមយោធាថៃបានធ្វើសកម្មភាពកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា បន្ទាប់ពីការប្រយុទ្ធដ៏គឃ្លើននិងសាហាវបំផុតចាប់តាំងពីថ្ងៃទី៧ដល់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥នោះមក៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


