Connect with us

ព័ត៌មានអន្ដរជាតិ

លោក Guterres ចេញប្រកាស UN «ជិតដួលរលំផ្នែកហិរញ្ញវត្ថុ»

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតចុះថ្ងៃទី ៣០ ខែមករាថា អង្គការសហប្រជាជាតិ (UN) កំពុងប្រឈមមុខនឹងការដួលរលំផ្នែកហិរញ្ញវត្ថុដ៏ឆាប់រហ័ស ក្នុងចំណោមការមិនបានបង់ថ្លៃប្រចាំឆ្នាំ និងបញ្ហាផ្សេងៗទៀត។ វិបត្តិនេះកំពុងកាន់តែធ្ងន់ធ្ងរឡើង ដែលស្ថានភាពនឹងកាន់តែអាក្រក់ទៅៗនាពេលអនាគតដ៏ខ្លីខាងមុខ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក( រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទូរទស្សន៍ Al Jazeera លោក Guterres បានព្រមានថា UN អាចនឹងអស់សាច់ប្រាក់នៅខែកក្កដា ហើយអំពាវនាវឲ្យសមាជិកទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការបង់ប្រាក់ឲ្យទាន់ពេលវេលា និងពេញលេញ ឬកែទម្រង់ច្បាប់ហិរញ្ញវត្ថុជាមូលដ្ឋាន ដើម្បីការពារហានិភ័យនៃការដួលរលំផ្នែកហិរញ្ញវត្ថុដែលជិតមកដល់។

គិតត្រឹមថ្ងៃព្រហស្បតិ៍ មានតែរដ្ឋសមាជិកអង្គការសហប្រជាជាតិចំនួន ៣៦ ក្នុងចំណោម ១៩៣ រដ្ឋប៉ុណ្ណោះដែលបានបង់ប្រាក់វិភាគទានធម្មតារបស់ពួកគេសម្រាប់ឆ្នាំ ២០២៦ នេះបើយោងតាមគេហទំព័ររបស់ខ្លួន។

ទោះជាយ៉ាងនេះក្ដី លោក Guterres មិនបានស្តីបន្ទោសប្រទេសជាក់លាក់ណាមួយចំពោះបញ្ហាហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិនោះទេ។ ប៉ុន្តែការអំពាវនាវរបស់លោកកើតឡើង នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​​​ បានផ្លាស់ប្តូរដើម្បីកាត់បន្ថយមូលនិធិរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ស្ថាប័នពហុភាគី។

សហរដ្ឋអាមេរិកថ្មីៗនេះបានកាត់បន្ថយមូលនិធិសម្រាប់ភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ដោយបដិសេធមិនធ្វើការរួមចំណែកជាកាតព្វកិច្ចចំពោះថវិកាធម្មតា ក៏ដូចជាថវិការក្សាសន្តិភាព។ លោកត្រាំ បានពិពណ៌នាអំពីអង្គការសហប្រជាជាតិថាជាអង្គការមួយដែលមាន «សក្តានុពលដ៏អស្ចារ្យ» ប៉ុន្តែមិនទាន់បានបំពេញតួនាទីរបស់ខ្លួននៅឡើយទេ។

មិនតែប៉ុណ្ណោះ រដ្ឋបាលរបស់លោកបានប្រកាសពីផែនការដកខ្លួនចេញពីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើននៅខែនេះ ក៏ទើបតែបានចាប់ផ្តើមគំនិតផ្តួចផ្តើមរបស់លោកដែលហៅថា «ក្រុមប្រឹក្សាសន្តិភាព» ដែលអ្នកជំនាញខ្លះបាននិយាយថា មានគោលបំណងរារាំង UN ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

តើ EU នឹងប្រឈមបញ្ហាធំបែបណា បើកាត់បន្ថយការពឹងផ្អែកលើសន្តិសុខអាមេរិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម