សុខភាព
ការសិក្សាមួយរកឃើញថាអ្នកមានវីរុសកូវីដមិនអាចចម្លងទៅអ្នកផ្សេងក្រោយឆ្លង១១ថ្ងៃ
អ្នកវិទ្យាសាស្ត្របានលើកឡើងថាអ្នកឆ្លងវីរុស COVID-19 មិនអាចចម្លងបន្តទៅអ្នកដទៃក្រោយពីខ្លួនមានវីរុសនេះចាប់ពី១១ថ្ងៃទេ ទោះបីជាលទ្ធផលតេស្ដរបស់អ្នកទាំងនោះនៅមានលទ្ធផលតេស្តចេញមកថាវិជ្ជមានក៏ដោយ។

អ្នកស្រាវជ្រាវរបស់សិង្ហបុរីបានរកឃើញថាអ្នកជំងឺអាចចម្លងវីរុសនេះបានក្នុងអំឡុងពេល២ថ្ងៃមុននឹងចេញរោគសញ្ញា។ អ្នកជំងឺនេះនឹងអាចមានលទ្ធភាពបន្តចម្លងទៅអ្នកផ្សេងទៀតចន្លោះ៧ទៅ១០ថ្ងៃក្រោយពីមានរោគសញ្ញាដូចជាគ្រុនក្ដៅក្នុងសីតុណ្ហភាពខ្ពស់ និងក្អក។ អ្នកស្រាវជ្រាវបានបន្តទៀតថា វីរុសCOVID-19 មិនអាចរស់នៅបានក្រោយពីឈឺរយៈពេល១១ថ្ងៃនោះទេ។
អ្នកស្រាវជ្រាវសិង្ហបុរីបានធ្វើការពិនិត្យទៅលើអ្នកជំងឺ COVID-19 ៧៣នាក់។ អ្នកស្រាវជ្រាវបានសិក្សាទៅលើវីរុសថាតើវីរុសអាចចម្លងពីអ្នកជំងឺទៅអ្នកដទៃទៀតបានឬយ៉ាងណា។ លទ្ធផលតេស្ដវិជ្ជមានរបស់អ្នកជំងឺដែលនៅមានរោគសញ្ញាក្រោយពីរយៈពេល២សប្តាហ៍គឺមកពីបំណែករបស់វីរុសដែលបំណែកនេះមិនចម្លងទៅអ្នកដទៃទៀតទេ។

អ្នកវិទ្យាសាស្ត្របានបន្ថែមទៀតថាផ្អែកទៅលើទិន្នន័យដែលប្រមូលបានចាប់តាំងពីមានជំងឺ COVID-19 នេះមក រយៈពេលចម្លងនៃអ្នកជំងឺមានរោគសញ្ញាអាចនឹងចាប់ផ្ដើម២ថ្ងៃមុនមានរោគសញ្ញា និងអាចបន្តចម្លងប្រហែល៧ទៅ១០ថ្ងៃក្រោយចេញរោគសញ្ញា។ កម្រិតវីរុសរស់នេះដែរនឹងមានការធ្លាក់ចុះយ៉ាងខ្លាំងក្រោយពីមួយសប្ដាហ៍ដំបូង ហើយគេមិនបានរកឃើញវីរុសដែលសកម្មបន្ទាប់ពីឈឺនៅសប្ដាហ៍ទីពីរទេ។
អ្នកវិទ្យាសាស្ត្រសង្ឃឹមថាការរកឃើញពីសមត្ថភាពនៃការចម្លងរបស់វីរុសនេះអាចនឹងជួយដល់មន្ទីរពេទ្យដឹងថាពេលណាត្រូវអនុញ្ញាតឲ្យអ្នកជំងឺត្រលប់ទៅផ្ទះវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជំនាញណែនាំ ផឹកទឹកឲ្យបានច្រើន មុននិងក្រោយពេលចាក់វ៉ាក់សាំង
ចុចអាន៖ អស់ចម្ងល់! មូលហេតុចាក់វ៉ាក់សាំងហើយឈឺត្រង់កន្លែងចាក់ និងវិធីដោះស្រាយងាយៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


