Connect with us

ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការសង្គ្រោះបឋម ដល់អ្នកសារព័ត៌មាន  

បានផុស

នៅ

ក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬ​អ្នក​ជំងឺ​ភ្លាមៗ»​ ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីប្រកាសព៍ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា វគ្គបណ្តុះបណ្តាលនេះ សម្រាប់អ្នកសារព័ត៌មាន ជាពិសេស អ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹងបន្ថែមក្នុងការជួយសង្គ្រោះបឋម មុនពេលបញ្ជូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។

តាមប្រភពដដែល បញ្ជាក់ដែរថា ការបណ្តុះបណ្តាលឱ្យអ្នកសារព័ត៌មានយល់ដឹងពីវិធីសង្គ្រោះបឋម នេះ ពិតជាមានសារសំខាន់ ព្រោះអ្នកសារព័ត៌មាន អាចនឹងជួបប្រទះករណីសង្គ្រោះបឋមញឹកញាប់ រួមទាំងករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ដែលអាចឱ្យជនរងគ្រោះមានគ្រោះថ្នាក់ដល់ជីវិត។

ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលនេះ នឹងមានការបណ្តុះបណ្តាលដោយផ្ទាល់ ព្រមទាំងការធ្វើបទបង្ហាញជាក់ស្តែងពីក្រុមគ្រូពេទ្យជំនាញ មកពីក្រសួងសុខាភិបាលតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម