KPT+
នៅម្នាក់ឯងបង្រៀនឲ្យចេះដោះស្រាយបញ្ហាប្រឈមនានាដោយឯករាជ្យ
ការរស់នៅម្នាក់ឯងមិនមែនសុទ្ធតែជាជម្រើសអាក្រក់ឯណា មានហេតុផលខ្លះវាមានចំណុចល្អច្រើនរហូតយើងមិនដឹង តែអ្នកបែជាគិតថា នៅម្នាក់ឯងគឺមិនល្អ ខ្លាចខ្លួនឯងគិតច្រើន។ រស់ម្នាក់ឯងតែងតែបង្រៀនយើងឲ្យពូកែដោះស្រាយបញ្ហាប្រឈមដោយគ្មាននរណាម្នាក់នៅក្បែរ។
អានអត្ថបទខាងក្រោម អ្នកនឹងដឹងពីផលល្អនៃការនៅម្នាក់ឯង ៖
១. គិតថានៅម្នាក់ឯងជាដំណើរផ្សងព្រេង

នេះគឺជារឿងធំមួយនិងអស្ចារ្យ ហើយអ្នកបានធ្វើដំណើរទូទាំងពិភពលោកតែម្នាក់ឯង។ មនុស្សគ្រប់គ្នាសួរអ្នកថា តើហត់អត់ ដែលទៅដើរផ្លូវវែងឆ្ងាយតែឯងចឹង? ឬរីករាយជាងមុនអត់ ដែលមិនមានអ្នកផ្សេងរួមដំណើរជាមួយ។
កុំខ្វល់ពីអ្នកណាមកស្កាត់ផ្លូវ ហើយសួរសំណួរដែលអ្នកមិនចង់ឆ្លើយ ត្រូវដឹងថា ការធ្វើដំណើរម្នាក់ឯងបានធ្វើឲ្យអ្នកក្លាយជាស្ត្រីឬបុរសរឹងមាំនិងឯករាជ្យម្នាក់ ។ អ្នកក៏បានស្វែងយល់ពីវិធីរៀនការពារខ្លួន និងធនធានថវិកាដែលមិនចាំបាច់ចំណាយច្រើនពេលមានគ្នា។
២. បានស្វែងយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯង

ដើម្បីក្លាយជាមនុស្សឯករាជ្យម្នាក់ អ្នកត្រូវអនុវត្តការស្រឡាញ់និងទទួលយកការពិតចេញពីខ្លួនឯង ( មានទាំងអាក្រក់និងល្អ ) ។ មនុស្សជាច្រើនភ័យខ្លាចការនៅម្នាក់ឯង ព្រោះពួកគេមិនបានគិតថានៅម្នាក់ឯងគឺជាជម្រើសមួយ ឲ្យយើងរៀនស្វែងយល់ពីខ្លួនឯងឡើយ។
ម្នាក់ឯងក្នុងផ្លូវដ៏វែងឆ្ងាយនេះ អាចយកឈ្នះជំងឺធ្លាក់ទឹកចិត្តដ៏ធំ។ តែអ្នកក៏មិនអាចនៅតែម្នាក់ឯង ក្នុងបន្ទប់មួយបិទជិតបានទេ ព្រោះខួរក្បាលអាចនឹងបង្វែរតែរឿងអវិជ្ជមាន។
ចូរបើកបង្អួចនិងវាំងននឲ្យពន្លឺថ្ងៃចាំងចូលមក ហើយដកដង្ហើមវែងៗ ត្រៀមខ្លួនរៀបគម្រោងដើរលេងពេលណាគ្រប់យ៉ាងក្នុងប្រទេសដំណើរការធម្មតាវិញ។ ចាប់ផ្ដើមអនុវត្តរៀនស្រឡាញ់ខ្លួនឯងឡើងវិញ ដោយគ្មានអ្នកណាផ្សេងទៀត ចូលមកក្នុងជីវិតយើង។
៣. ចូលទៅក្នុងការច្នៃប្រឌិតជាមនុស្សផ្សេង

ឯកោមានទំនោរទៅរកភាពច្នៃប្រឌិត? ជាការពិត ពេលដែលអ្នកបំបែកខ្លួនចេញពីមនុស្សព័ទ្ធជុំវិញ អារម្មណ៍និងគំនិតអាចឲ្យអ្នកស្រមើស្រមៃបានភ្លាម។ ការស្រមើស្រមៃតែឯង គឺជាសភាពដែលមានការផ្លាស់ប្ដូរនៃផ្នែកស្មារតី។ ការស្រមើស្រមៃជាការបន្ថែមភាពស្រស់ស្អាត ដល់គ្រប់សរសៃសសូងនៃជីវិត។ ឥលូវចង់ស្រម៉ៃទៅកន្លែងណាក៏បាន សំខាន់ឲ្យតែយើងខ្លួនឯងសប្បាយចិត្តបាន។
៤. ក្លាយជាអ្នកសង្កេតការណ៍

អ្នកដែលចំណាយពេលតែឯង នឹងបានរៀនពីមេរៀនមួយ គឺមើលឃើញពិភពលោកតាមរយៈកញ្ចក់ជាច្រើន ដែលមានមនុស្សគ្រប់គ្នានៅក្នុងហ្វូងមនុស្សដែលយើងស្គាល់ខ្លះនិងមិនស្គាល់ខ្លះ។
នៅពេលអ្នកទៅកន្លែងណាមួយតែម្នាក់ឯង អ្នកនឹងមានឱកាសមើលពីរបៀបដែលអ្នកដទៃដើរតួជុំវិញអ្នក របៀបដែលពួកគេនិយាយ ឥរិយាបថនិងការផ្លាស់ប្ដូរគ្រប់យ៉ាងដែលអ្នកមិនដែលដឹង។ ជាពិសេសមនុស្សណាសម្ដែងមនុស្សណារាបអានយើងចង់បានផល ឬពពួកមនុស្សញញឹមចុងមាត់ជាដើម។
៥. រីករាយនិងភាពស្ងៀមស្ងាត់

ម្នាក់ឯងគឺជាសមត្ថភាពមួយក្នុងការដោះស្រាយបញ្ហា ដែលនៅជុំវិញអ្នក ហើយបានរៀនពីខ្លួនឯងបានច្រើនជាងមុន។ វាក៏មិនមែនជារឿងគួរឲ្យភ័យខ្លាចឡើយ តែវាបានបង្ហាញអ្នក ឲ្យស្វែងរកសន្តិភាព ភាពរីករាយនៅក្នុងខ្លួន ហើយមិនមានអ្វី ដែលអ្នកមិនអាចដោះស្រាយតែម្នាក់ឯងបានទេ។ ចំណាយពេលជាមួយខ្លួនឯង បង្រៀននូវមេរៀនដែលគ្មាននរណាម្នាក់ នៅលើពិភពលោកនេះ អាចពន្យល់បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធីការពារអារម្មណ៍ខ្លួនឯង នៅពេលមានគេបំពានទឹកចិត្តមាក់ងាយមកលើយើង
ចុចអាន៖ហេតុអ្វីតន្ត្រី ត្រូវទុកថាជាឱសថព្យាបាលមនុស្សបាក់ទឹកចិត្តបាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ