ព័ត៌មានជាតិ
ប្រមុខរដ្ឋឡាវនឹងធ្វើទស្សនកិច្ចជាថ្មីនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពជាអ្នកជិតខាងល្អ
តបតាមការអញ្ជើញរបស់ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃប្រទេសឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពង្រឹងពង្រីកនូវចំណងមិត្តភាពរវាងកម្ពុជា និងឡាវ ដែលជាអ្នកជិតខាងល្អ។

លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ទស្សនកិច្ចរបស់លោក ថងលុន ស៊ីសុលីត លើកនេះជាទស្សនកិច្ចផ្លូវរដ្ឋ ដែលនឹងពង្រឹងបន្ថែមនូវចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជានិងឡាវ” ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ។

បើតាមក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោក ថងលុន ស៊ីសុលីត នឹងមានជំនួបសវនការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ជាមួយនឹងការអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះបរម រតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា។ បន្ថែមពីនេះ លោកប្រមុខរដ្ឋឡាវ នឹងមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ដំណាលនឹងទស្សនកិច្ចផ្លូវរដ្ឋ នៅភ្នំពេញនេះដែរ លោក ថងលុន ស៊ីសុលីត ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវផងនោះ ក៏នឹងចូលរួមកិច្ចប្រជុំនយោបាយកំពូលត្រីភាគីជាមួយនឹងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។

តាមសេចក្ដីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា កិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណបក្សទាំងបីប្រទេសនេះ នឹងមានវត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម និងមានការចូលរួមពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំសភានៃប្រទេសទាំងបីផងដែរ៕
អត្ថបទ៖ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


