ព័ត៌មានជាតិ
ជិតមួយខែ នៅបន្តរកឃើញអ្នកឆ្លងកូវីដ ពាក់ព័ន្ធអាជីវករផ្សារអូរឫស្សី
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បានប្រកាសមានអ្នកឆ្លងកូវីដ-១៩ ចំនួន ២៥១ នាក់ទៀត ដែលជាករណីឆ្លងក្នុងសហគមន៍។ អ្នកវិជ្ជមានទាំង ២៥១ នាក់នៅរាជធានីភ្នំពេញ មានអ្នកជំងឺ ២ នាក់ពាក់ព័ន្ធអាជីវករផ្សារអូរឫស្សី។
ជនរងគ្រោះទីមួយឈ្មោះ ភឿន សោភា ភេទស្រីអាយុ ៣២ ឆ្នាំ មានទីលំនៅនៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា និងជនរងគ្រោះទីពីរមានឈ្មោះ អ៊ុន សាមេត ភេទប្រុសអាយុ ៦៣ ឆ្នាំ មានលំនៅនៅភូមិ ១៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរបានប្រកាសជាបន្ទាន់ផ្អាកការចេញចូលផ្សារអូរឫស្សីជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប ៦នាក់ ឆ្លងកូវីដ ១៩។
ការចាត់វិធានការជាប្រញាប់នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ទៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារ។

គិតថ្ងៃទី ១៩ មេសា ឆ្នាំ២០២១ មានអាជីវករផ្សារអូរឫស្សីសរុបចំនួន ៤១៩ នាក់ តេស្តមានមេរោគកូវីដ-១៩។
ក្រោយការផ្ទុះនៅផ្សារអូរឫស្សី អាជ្ញាធររាជធានីភ្នំពេញបានសម្រេចបិទផ្សារ ១៣ កន្លែងទៀតជាបន្តបន្ទាប់។ ក្នុងនោះមានផ្សារអូរឫស្សី ផ្សារចាស់ ផ្សារដើមគ ផ្សារអូឡាំពិក ផ្សារកណ្តាល ផ្សារនាគមាស ផ្សារបឹងត្របែកផ្លាហ្សា ផ្សារធំទួលសង្កែ (ផ្សារសាំហាន់) ផ្សារពោធិចិនតុង ផ្សារត្រពាំងថ្លឹង ផ្សារឯករាជ្យ ១ ផ្សារទួលពង្រ និងផ្សារសេនជូរីផ្លាហ្សា។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ការរីករាលដាលជំងឺកូវីដ១៩ ពាក់ព័ន្ធអាជីវករ និងកម្លាំងសន្តិសុខផ្សារ ទើបអាជ្ញាធរសម្រេចបិទបណ្តោះអាសន្នផ្សារមួយចំនួននៅរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី ១៩ មេសា នៅផ្សារអូរឫស្សីមានអ្នកឆ្លងចំនួន ៤១៩ នាក់ ផ្សារដើមគរចំនួន ២១៣ នាក់ ផ្សារនាគមាសចំនួន ៩០ នាក់ ផ្សារបឹងត្របែកផ្លាហ្សាចំនួន ១៤ នាក់ និងផ្សារកណ្តាលចំនួន ៤៨ នាក់ ដែលភាគច្រើនជាអាជីវករលក់ដូរក្នុងផ្សារទាំងនោះតែម្តង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


