ព័ត៌មានជាតិ
កម្ពុជាបណ្ដេញចេញជនបរទេសចម្រុះជាតិសាសន៍២៨៩នាក់ ដោយសារលួចឆ្លងដែនខុសច្បាប់
សមត្ថកិច្ចបានបន្តបណ្ដេញនូវជនបរទេសចម្រុះជាតិសាសន៍ចំនួន២៨៩នាក់ ចេញពីប្រទេសកម្ពុជា ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែន និងធ្វើការស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

តាមការឱ្យដឹងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមជនបរទេសទាំងនោះ គឺភាគច្រើនជាជនជាតិវៀតណាម ដែលមានចំនួន១៧៦នាក់ ហើយក្រៅពីនេះមានជនជាតិបង់ក្លាដេស ចិន នីហ្សេរីយ៉ា ចិនតៃវ៉ាន់ ឥណ្ឌា និងឥណ្ឌូនេស៊ី។
ការបណ្ដេញចេញនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបញ្ជូនចេញមួយក្រុម តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង និងមួយក្រុមទៀត តាមច្រកទ្វារអាកាស គឺអាកាសយានដ្ឋានអន្តរជាតិតេជោ។

គួរបញ្ជាក់ឱ្យដឹងថា នៅដើមខែកុម្ភៈឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានអនុវត្តនីតិវិធីបណ្តេញជនបរទេសចម្រុះជាតិសាសន៍ចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ ដោយជាក់ស្ដែងមានប្រមាណខ្ទង់ជាង១ពាន់នាក់ហើយ។ ជនបរទេសដែលត្រូវបានបណ្ដេញចេញ គឺត្រូវបានសមត្ថកិច្ចបញ្ជាក់ថាបានពាក់ព័ន្ធនឹងការល្មើសច្បាប់នៅកម្ពុជា ដូចជាករណីលួចឆ្លងដែនខុសច្បាប់ ស្នាក់នៅ និងធ្វើការដោយខុសច្បាប់ រួមទាំងពាក់ព័ន្ធទៅនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


