ព័ត៌មានអន្ដរជាតិ
វៀតណាមជំរុញសេដ្ឋកិច្ច ដោយបង្កើនភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាមេរិក
រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក លេ ម៉ាញ់ ហ៊ុង (Lê Mạnh Hùng) បានជួបពិភាក្សាជាមួយក្រុមហ៊ុនអាមេរិកធំៗក្នុងវិស័យថាមពល ឧស្សាហកម្ម និងអាកាសចរណ៍ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២ កុម្ភៈ ដោយបង្ហាញច្បាស់ពីការប្តេជ្ញារបស់វៀតណាមជំរុញសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិកទៅកម្រិតយុទ្ធសាស្រ្តថ្មីមួយទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែត VNS កាលពីថ្ងៃពុធ (៤ កុម្ភៈ)។

ជំនួបរបស់លោក ហ៊ុង ធ្វើឡើងខណៈវៀតណាម និងសហរដ្ឋអាមេរិកកំពុងចរចាជុំទី៦ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដែលបង្ហាញថា វៀតណាមកំពុងប្រឹងប្រែងក្លាយជាដៃគូសេដ្ឋកិច្ចសំខាន់ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។
វៀតណាមក៏បានបញ្ជាក់ពីឆន្ទៈក្នុងការបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ជាពិសេសម៉ាស៊ីន គ្រឿងឧបករណ៍ និងបច្ចេកវិទ្យាទំនើប ខណៈក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបញ្ជាទិញយន្តហោះរាប់រយគ្រឿងពី Boeing ដែលនេះជាផ្នែកមួយជួយកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មវៀតណាម-អាមេរិក ពោលគឺកង្វល់ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រើធ្វើជាលេសដើម្បីដាក់ពន្ធនាំចូល។
ក្នុងវិស័យថាមពល លោក ហ៊ុង បានសង្កត់ធ្ងន់ថា សុវត្ថិភាពថាមពលគឺជាគោលដៅអភិវឌ្ឍន៍ស្នូលរបស់វៀតណាម ដោយកំណត់ឧស្ម័នធម្មជាតិពង្រាវ (LNG) ជាឥន្ធនៈផ្លាស់ប្តូរសំខាន់ និងលើកស្ទួយថាមពលខ្យល់នៅសមុទ្រ និងថាមពលស្អាតផ្សេងៗជាយុទ្ធសាស្ត្ររយៈវែង។

វៀតណាមបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងឧស្សាហកម្មទំនើប ភស្តុភារកម្ម អាកាសចរណ៍ និងផលិតកម្មតម្លៃខ្ពស់ ដោយផ្តល់អាទិភាពដល់ការវិនិយោគនៅក្នុងឧស្សាហកម្មស្នូល ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍកម្លាំងពលកម្ម។
លោក ហ៊ុង បានជំរុញឱ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ពង្រីកខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសវៀតណាម និងបង្កើនល្បឿនផ្គត់ផ្គង់យន្តហោះ ខណៈប្រាប់ក្រុមហ៊ុនអាមេរិកថា បន្ទះឈីប បច្ចេកវិទ្យាទំនើប និងសេដ្ឋកិច្ចឌីជីថល គឺជាអាទិភាពយុទ្ធសាស្ត្រកំពូលៗរបស់វៀតណាម។
ក្រៅពីនោះ លោក ហ៊ុង បានជួបជាមួយនាយកប្រតិបត្តិមកពីក្រុមហ៊ុន Apple, ExxonMobil និង Excelerate Energy ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យផលិតកម្ម និងថាមពលបច្ចេកវិទ្យាខ្ពស់។
អ្នកសង្កេតការណ៍និយាយថា ការជំរុញរបស់វៀតណាមចូលទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ថាមពល និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ អាចពង្រឹងតួនាទីរបស់ប្រទេសនេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងតំបន់ ដោយបង្កើនការប្រកួតប្រជែងសម្រាប់ការវិនិយោគនៅទូទាំងអាស៊ីអាគ្នេយ៍៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


