សន្តិសុខសង្គម
ផ្លូវជាច្រើនក្នុងក្រុងបាត់ដំបង កំពុងពង្រីកទៅតាមលក្ខណៈស្តង់ដារ
ចាប់តាំងពីចុងខែមករា ឆ្នាំ២០២៦ រហូតមកទល់ពេលនេះ គេសង្កេតឃើញថា លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចម្រុក ចុះវាស់វែង និងកំណត់គោលដៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ស្ទើរគ្រប់ច្រកល្ហកដើម្បីបាញ់គំនូសក្រហមដោយតម្រូវឲ្យប្រជាពលរដ្ឋដកថយពីលើចិញ្ចើមផ្លូវ។

បច្ចុប្បន្ន ក្រុមការងារចុះរបស់វែងបានដើរបាញ់គំនូសក្រហមស្ទើរគ្រប់ផ្លូវក្នុងក្រុងបាត់ដំបង ដើម្បីឲ្យប្រជាពលរដ្ឋរំកិលថយក្រោយដោយធ្វើការកាត់សំយាប រុះរើរបង ដែលស្ថិតនៅលើចិញ្ចើមផ្លូវ ត្រូវធ្វើការកាត់ចោលទាំងអស់ ដែលក្នុងនោះគេក៏ឃើញមានគ្រឿងចក្រ សម្រាប់ជួយកាយរបងថ្មណាដែលរឹងមាំ ដើម្បីងាយស្រួលដល់ម្ចាស់ដោយមិនចាំបាច់ជួលគេឲ្យមកវាយកម្ទេចឡើយ។

ដោយយោងទៅលើការណែនាំរបស់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ទើបមួយរយៈនេះគេសង្កេតឃើញលោកអភិបាលក្រុង លាង វាសនា បានដឹកនាំកម្លាំងយ៉ាងសកម្មបំផុតពិសេសទៅលើកំណាត់ផ្លូវលេខ ១២១ ដែលផ្លូវមួយខ្សែនេះសំខាន់បំផុតនឹងត្រូវពង្រីកទទឹង ៣០ម៉ែត្រ ដូច្នេះហើយទើបកម្លាំងសម្រុកចុះទៅលើផ្លូវនេះដើម្បីពង្រីកមុនគេ ដោយចាប់ពីផ្លូវលេខ ៣ ទៅទល់នឹងផ្លូវលេខ ៤ ត្រង់ចំណុចខាងមុខវត្តទួលតាឯក។

ដោយឡែកផ្លូវផ្សេងៗទៀតជាច្រើនខ្សែក៏ត្រូវបានកំណត់គោលដៅឲ្យពង្រីកដូចគ្នា ដែលគេសង្កេតឃើញថា ប្រជាពលរដ្ឋកំពុងដាក់ជាងឲ្យកាត់សំយាប និងរុះរើរបងផ្ទះដែលប៉ះពាល់ ដល់ចិញ្ចើមផ្លូវសាធារណៈយ៉ាងសស្រាក់សស្រាំជាទីបំផុត ដើម្បីបង្កភាពងាយស្រួល ដល់រដ្ឋបាលខេត្តនិងមន្ទាយជំនាញក្នុងការស្ថាបនាផ្លូវជាច្រើនខ្សែទាំងនេះ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


