Connect with us

សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់អះអាង សេដ្ឋកិច្ច​កម្ពុជា​​ស្ទុះ​ឡើង​​​ឆាប់​រហ័ស​ និង​មាន​កំណើន​រឹងមាំ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​មានប្រសាសន៍ថា ​សេដ្ឋកិច្ច​កម្ពុជា​បានស្ទុះងើបឡើងវិញ​យ៉ាងឆាប់រហ័ស ​និង​បន្តឈរលើមាគ៌ា ​នៃកំណើនរឹងមាំ ​បន្ទាប់​ពីវិបត្តិជំងឺកូវីដ-១៩ ​ទោះបីជាត្រូវបន្តពុះពារ​ជម្នះនូវបញ្ហា​ប្រឈម ​និងភាព​មិន​ប្រាក​ដប្រ​ជា​ខ្ពស់ ​នៃស្ថានភាពតំបន់ ​និងសកល ​ដោយសារការបន្តប្រឈមមុខ ​ខាងភូមិ សាស្ត្រ​នយោ​បាយ​កាន់តែស្រួចស្រាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧបនាយករដ្ឋមន្ត្រី ​អូន ព័ន្ធមុនីរ័ត្ន ​មានប្រសាសន៍​នៅ​ក្នុង​វេទិកា​ពន្ធដារកម្ពុជា ​នៅ​ថ្ងៃទី ០៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ​ថា ​ការបែកខ្ញែក ​នៃ​សេដ្ឋកិច្ចសកល​បានធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ​ និង​ពាណិជ្ជកម្ម​អន្តរជាតិ។ ​ការងើបឡើងវិញ ​នៃនិន្នាការ​ឯកតោភាគីនិយម​ ភាពមិនច្បាស់លាស់នៃ ​ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច នៃបណ្ដាប្រទេស ​និងតំបន់ជាដៃគូពាណិជ្ជកម្ម​សំខាន់ៗ ​របស់កម្ពុជា ​ការប្រែប្រួល​អាកាសធាតុ។​

​ឧបនាយករដ្ឋមន្ត្រី ​អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា៖ «ទោះបីជាត្រូវប្រឈម ​នឹង​ភាព​មិនប្រាកដប្រ​ជាកាន់​តែ​ស្រួចស្រាល់​ ក្នុងបរិការណ៍សកល ក៏ដូច​ជា​ត្រូវ​ប្រឈមនឹងភាពការរំលោភលើអធិបតេយ្យជាតិ​ និង​បូរណភាពទឹកដី ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​រំពឹង​ថា អាចសម្រេចកំណើនក្នុងរង្វង់ ៥,២% ក្នុងឆ្នាំ ២០២៥ និងសម្រេចបានកំណើន ៥% សម្រាប់ឆ្នាំ ២០២៦»។​

​កិច្ចខិតខំរបស់រាជរដ្ឋាភិបាល​ ក្នុង​ការកែលម្អបរិយាកាសសម្រាប់ធុរកិច្ច ​និង​ការវិនិយោគ បានជំរុញ​ឱ្យ​ការវិនិយោគផ្ទាល់​ពី​ក្រៅប្រទេសបន្តកើនឡើងខ្ពស់។ ​

​យោងតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅក្នុងឆ្នាំ ២០២៥ ​ការចុះបញ្ជីគម្រោងវិនិយោគពីបរទេស មាន​ទំហំទុនប្រមាណ​ ១០ ពាន់លានដុល្លារ ​កើន ៤៥% ធៀបនឹងឆ្នាំ ២០២៤។

ការនាំ​ចេញ​របស់​កម្ពុជា បន្តរក្សាកំណើនល្អដែលសម្រេចបាន ១៧% កាលពីឆ្នាំ ២០២៥ ​ខណៈ រំហូរទេសចរបរទេស​មកកម្ពុជា ជា​ពិ​សេស​ កញ្ចប់ទេសចរទីផ្សារឆ្ងាយ ក៏នៅតែដំណើរការល្អ ដូចជាភ្ញៀវទេសចរអឺរ៉ុប អូស្ត្រាលី និង​ឥណ្ឌា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម