ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបង ដាក់គ្រឿងចក្រចុះជីកលេណដ្ឋាននៅតាមសាលារៀនជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារសុវត្ថិភាព
អាជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្ដើមដាក់គ្រឿងចក្រចុះជីកលេណដ្ឋាននៅតាមសាលារៀន និងមន្ទីរពេទ្យ ស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីការពារសុវត្ថិភាព នៅចំពេលដែលភាពតានតឹងបន្តកើតមានឡើង។

ទីតាំងដែលចាប់ផ្ដើមជីកស្ថិតនៅ តាមសាលាវិទ្យាល័យ និងអនុវិទ្យាល័យ ព្រមទាំងមណ្ឌលសុខភាព ក្នុងស្រុកបាណន់ ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកសំឡូត តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលការជីកនេះ ធ្វើឡើងតាមការណែនាំរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ លោកស្រី សោ សុខារី នាយិកាសាលាបឋមសិក្សាលំផាត់ បានសំណូមពរដល់ថ្នាក់ដឹកនាំធ្វើយ៉ាងណាឱ្យមានលេណដ្ឋាននៅតាមសាលារៀន ដោយសារតែសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃមិនទាន់ស្ងប់ និងការឈ្លានរបស់ទាហានថៃ បានរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជានៅតែបន្ត។

នៅតាមបណ្ដាសាលារៀនមួយចំនួន ស្ថិតនៅជាប់ព្រំដែនថៃ ជាកន្លែងធ្លាប់រងគ្រោះដោយសារការទំលាក់គ្រាប់បែកពីយន្តហោះ F16 និងទទួលរងគ្រាប់ផ្លោង ធុន ១៣៥ មីលីម៉ែត្រ រាប់រយគ្រាប់៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


