ព័ត៌មានអន្ដរជាតិ
ត្រាំនឹងទៅចិន មុនលោកស៊ីមកអាមេរិក ក្នុងគោលបំណងស្តារចំណងមិត្តភាពឡើងវិញ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំចិន លោក ស៊ី ជីនពីង នៅឯសេតវិមាននៅចុងឆ្នាំនេះ ខណៈប្រទេសសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក កំពុងសម្លឹងមើលស្តារទំនាក់ទំនងមិត្តភាពឡើងវិញ ព្រោះតែវិបត្តិសង្គ្រាមពាណិជ្ជកម្មកើនឡើង។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារ AFP នៅថ្ងៃទី៩ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃពុធ ទី ៤ខែកុម្ភៈ ក្នុងថ្ងៃតែមួយដែលខ្លួននិង លោក ស៊ី ធ្វើការសន្ទនាយ៉ាងច្រើនពីពាណិជ្ជកម្ម បញ្ហាតៃវ៉ាន់ សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន ជាពិសេសស្ថានភាពនៅអ៊ីរ៉ង់។
លោក ត្រាំ រំពឹងថាខ្លួននឹងទៅទស្សនកិច្ចប្រទេសចិនក្នុងខែមេសា មុនពេលលោក ស៊ី ជីនពីង មកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកចុងឆ្នាំនេះ។
លោក ដូណាល់ ត្រាំ បានបន្តក្នុងបទសម្ភាសន៍ ដែលផ្សាយកាលពីថ្ងៃអាទិត្យថា៖ « គាត់(លោក ស៊ី) នឹងមកសេតវិមាន! មែនហើយ! គឺនៅដំណាច់ឆ្នាំនេះ។ លើសពីនេះប្រទេសទាំងពីរគឺជាប្រទេសដែលមានឥទ្ធិពលបំផុត នៅក្នុងពិភពលោក ហើយពួកយើងមានទំនាក់ទំនងល្អណាស់»។
គួរបញ្ជាក់ថា លោក ស៊ី ជីនពីង ដែលបានទៅបំពេញទស្សនកិច្ចចុងក្រោយរបស់ខ្លួន នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ និងបានព្រមាន លោក ដូ ណាល់ ត្រាំ កាលពីថ្ងៃពុធថា៖ «ឱ្យបន្តការប្រុងប្រយ័ត្ន លើការលក់អាវុធទៅតៃវ៉ាន់»។
មិនតែប៉ុណ្ណោះ មេដឹកនាំចិនរូបនេះក៏បានសម្តែងក្តីសង្ឃឹមថា បញ្ហាទ្វេភាគី រួមទាំងពាណិជ្ជកម្មអាចត្រូវបានដោះស្រាយ ដោយសម្ព័ន្ធមិត្តរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។
លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា៖ «តាមរយៈការដោះស្រាយបញ្ហាម្តងមួយៗ និងបន្តកសាងទំនុកចិត្តឱ្យគ្នាទៅវិញទៅមក យើងអាចបង្កើតផ្លូវត្រឹមត្រូវមួយសម្រាប់ប្រទេសទាំងពីរ និងភាពចុះសម្រុងរវាងគ្នា កាន់តែល្អប្រសើរ»។ នេះបើយោងតាមទូរទស្សន៍ជាតិ CCTV ។
ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយថា៖ « ការសន្ទនាជាមួយ លោក ស៊ី គឺល្អណាស់ ហើយយើងទាំងពីរដឹងថាវាមានសារៈសំខាន់ប៉ុណ្ណា ក្នុងការរក្សាទំនាក់ទំនងនេះឱ្យនៅដដែល»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៩ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


